leftcenterrightdel
រូប​ថតឧទាហរណ៍៖ vtv.vn

របាយការណ៍បានវាយតម្លៃថា សេដ្ឋកិច្ចពិភពលោកបាននឹងកំពុងមានភាពប្រសើរឡើង ក្នុងបរិបទដែលអតិផរណាបានធ្លាក់ចុះដោយសារសញ្ញាវិជ្ជមានជាច្រើន រួមទាំងការធ្លាក់ចុះតម្លៃអាហារ និងថាមពល ក៏ដូចជាការបន្ធូរបន្ថយវិធានការរឹតបន្តឹងដើម្បីការពារនិងគ្រប់គ្រងជំងឺរាតត្បាត Covid- 19 របស់ប្រទេសចិន។

ទោះជាយ៉ាងណាក៏ដោយ OECD សន្និដ្ឋានថា នៅតែមានកត្តាអវិជ្ជមានមួយចំនួនដែលអាចប៉ះពាល់ដល់ទស្សនវិស័យកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៣ ដូចជាការកើនឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលជុំវិញពិភពលោក ជម្លោះអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន ឬទីផ្សារថាមពលមិនស្ថិតស្ថេរ៕

បកប្រែដោយ Duy Hoan