នៅក្នុងសារមួយក្នុងឱកាសទិវានេះ លោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានអំពាវនាវសហគមន៍អន្តរជាតិបង្ហាញទំនួលខុសត្រូវ ដើម្បីធានាឲ្យសិទ្ធិរបស់ស្ត្រី និងកុមារីនៅប្រទេសអាហ្វហ្គានីស្ថាន។ បើតាមលោកស្រី Azoulay ការអប់រំគឺជាសិទ្ធិជាសមូលដ្ឋានរបស់មនុស្ស ហើយត្រូវតែគោរព។

leftcenterrightdel
សិស្សស្រីចូលរួមការប្រឡងចូលសាកលវិទ្យាល័យនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ (រូបថត៖ vnanet.vn)

រីឯខ្លួនវិញ  លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការវិនិយោគលើការអភិវឌ្ឍមនុស្ស ហើយផ្តល់អាទិភាពដល់ការអប់រំ ពីព្រោះនៅក្នុងកាលៈទេសៈនៃវិបត្តិសេដ្ឋកិច្ចសកល ការកើនឡើងវិសមភាព និងវិបត្តិ អាកាសធាតុនោះ មានតែការអប់រំអាចបំបែកភាពក្រីក្រ លើកកំពស់គុណភាពនៃជីវភាពរស់នៅ ហើយត្រៀមរៀបចំសម្រាប់អនាគត។ លោក Antonio Guterres អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ការអប់រំត្រូវតែជាអាទិភាពមួយ ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយឆ្ពោះទៅរកសង្គមប្រកបដោយសមភាព៕

តាម vovworld.vn