គណបក្សចំនួន៩ ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ក្នុងឆ្នាំ២០២២ ខណៈដែលគណបក្សកាន់អំណាចបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោត ហើយគណបក្សភ្លើងទៀន ទទួលបានអាសនៈចំនួន ២១៩៨ នៅក្នុងក្រុមប្រឹក្សាឃុំ ។ នេះបើតាមការប្រកាសរបស់ គ.ជ.ប។

leftcenterrightdel
បុគ្គលិក​រៀបចំ​ការ​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ (រូបថត៖ AFP/vnanet.vn)

បើតាមសេចក្តីប្រកាសរបស់ គ.ជ.ប  បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសរុបចំនួន ៩,៣៧៦ ដែលមានមេឃុំចំនួន ១៦៤៨ រូប, ជំទប់ទី១ ចំនួន ១៦១៨ រូប និង ជំទប់ទី២ ២៦១ រូប។ គណបក្សភ្លើងទៀនទទួលបានអាសនៈជាមេឃុំចំនួន ៤ រូប ជំទប់ទី១ មាន ២៥ រូប និង ជំទប់ទី២ មាន ១,៣៦០ រូប។

គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ១៩ អាសនៈ (ជំទប់ទី១ ៤រូប ជំទប់ទី២ ១២រូប), គណបក្សខ្មែររួបរួមជាតិ ទទួលបាន ១៣ អាសនៈ (ជំទប់ទី១ ១០រូប), គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦ អាសនៈ (ជំទប់ទី១ ២រូប ជំទប់ទី២ ២រូប)។  គណបក្សខ្មែរស្រលាញ់ជាតិ ទទួលបាន ៥ អាសនៈ (ជំទប់ទី១ ២រូប ជំទប់ទី២ ២រូប), គណបក្សយុវជនកម្ពុជា ទទួលបាន៣អាសនៈ (ជំទប់ទី២ ៣រូប), គណបក្សកម្ពុជានិយម ទទួលបាន ១ អាសនៈ (ជំទប់ទី២ ១ រូប) និង គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យទទួលបាន ១ អាសនៈ (ជំទប់ទី២ ១រូប)។

គ.ជ.ប បន្ថែមថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រជាពលរដ្ឋបានទៅបោះឆ្នោតសរុប ៧,៣៩៤,៤២៧ នាក់ ស្មើនឹង ៨០.៣២% នៃអ្នកចុះឈ្មោះបោះឆ្នោត ៩,២០៥,៦៨១ នាក់។ សំឡេងឆ្នោតបានការមានចំនួន ៧,២៣៧,០៣៧ សំឡេង និងសំឡេងមិនបានការចំនួន ១៥៧,៣៩០ សំឡេង៕

បកប្រែដោយ Thanh Cong