ប្រធានបទនៃវេទិកាដ៏សំខាន់នេះគឺ “ការផ្លាស់ប្ដូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០” ដើម្បីប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត ក្រុមធុរជន និងជំនាញ ការតាមវិស័យសំខាន់ៗមកពីអាស៊ី និងអឺរ៉ុបដែលមានសមត្ថភាព និងចំណេះដឹង លើផ្នែកប្រតិបត្តិការធុរកិច្ច ភស្តុភារ និងសេដ្ឋកិច្ច ដែលពាក់ព័ន្ធនឹងខ្សែច្រវាក់តម្លៃ/ផ្គត់ផ្គង់នៃបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីពិភាក្សា និងឆ្លុះបញ្ចាំងពីឧត្តមានុវត្តន៍ ដែលពាក់ព័ន្ធ។

leftcenterrightdel
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  (រូបថត៖ ហ្វេសប៊ុក)

វេទិកាដ៏មានសារសំខាន់នេះ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ក្នុងទម្រង់ ជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពិភពលោក អ្នករៀបចំគោលនយោបាយ បញ្ញាវ័ន្ត ធុរជន និងដៃគូអភិវឌ្ឍន៍ដទៃទៀតមកពីអាស៊ី និងអឺរ៉ុប ក្នុងគោលបំណង ពិគ្រោះពិភាក្សាឲ្យបានយ៉ាងស៊ីជម្រៅ-ទូលំទូលាយរវាងអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់លើប្រធានបទផ្សេងៗគ្នាមានជាអាទិ៍៖

ក- ភាពជឿនលឿននៃឌីជីថលូបនីយកម្មជំរុញខ្សែច្រវាក់តម្លៃសកល និងលទ្ធផល។

ខ- ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺឆ្លង។

គ- តួនាទីសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅក្នុងបដិវត្តឧស្សាហកម្ម៤.០ និងគន្លងប្រក្រតីភាពថ្មី។

ឃ- កាលានុវត្តភាពកំណើនថ្មីសម្រាប់ពាណិជ្ជកម្មសកល និងអាជីវកម្ម ជាពិសេស ធុរកិច្ចថ្មី និងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដែលកើតចេញពីបច្ចេកវិទ្យាថ្មី និងឌីជីថលូប នីយកម្មនៅក្នុងបដិវត្តឧស្សាហកម្ម៤.០ រួមជាមួយនឹងការកែសម្រួល និងកំណែទម្រង់របស់រដ្ឋាភិបាលដែលកំពុងដំណើរការរួមបញ្ចូល ទាំងបញ្ញតិ្តគោលនយោបាយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុនិងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សសម្រាប់កំណើន ប្រកបដោយបរិយាប័ន្ន ជាពិសេសការផ្តល់ សិទ្ធិអំណាចដល់ស្ត្រី និងកុមារ។

ង- ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងធុរកិច្ចបៃតង ដើម្បីសម្របទៅនឹងបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីកសាងភាពធន់ ប្រឈមនឹងវិបត្តិ និងដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម៕

បកប្រែដោយ Thanh Cong