ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកានេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤១ នាក់ បន្ថែមទៀត និងមនុស្សស្លាប់ ចំនួន ៤ នាក់ ក្នុងនោះមនុស្សស្លាប់ មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣ នាក់ ដោយកត់សម្គាល់មនុស្សស្លាប់សរុបដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកើនដល់ ២,៩០០ នាក់។

leftcenterrightdel
ប្រជាជនកម្ពុជាពាក់ម៉ាសការពារកូវីដ-១៩​ (រូបថត៖ vnanet.vn)

នៅរាជធានីភ្នំពេញមានភាពអ៊ូអរឡើងវិញ ហើយនេះជាសញ្ញាមួយ ក៏ដូចជាក្តីសង្ឃឹមនៃការស្តារឡើងវិញនូវរាជធានីភ្នំពេញ។ ដោយមានយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព កម្ពុជាសម្រេចបាននូវភាពស៊ាំនៅក្នុងសហគមន៍ឆាប់ជាងការគ្រោងទុក ហើយឥឡូវនេះកម្ពុជាបានអនុញ្ញាតឱ្យគ្រប់វិស័យទាំងអស់បើកដំណើរការ។

កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩  សរុប ចំនួន ៤០ លានដូស តាមរយៈកិច្ចសន្យាផ្គត់ផ្គង់ទ្វេភាគី និងយន្តការ  COVAX និងប្រភពអំណោយដែលក្នុងនោះជាង ៩០% វ៉ាក់សាំងមកពីប្រទេសចិន។

ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ពីថ្ងៃទី ១០ ខែកុម្ភៈ  ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១  កន្លង​មក ប្រជាជនកម្ពុជាចំនួន ១៤,០៩០,១៨៤ នាក់ ក្នុងចំណោមប្រជាជនសរុប ១៤,៥ លាននាក់ ត្រូវបានចាក់វ៉ាក់សាំង (ស្មើនឹង ៩១% ចំនួនប្រជាជន)៕

បកប្រែដោយ Pham Diep