កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង នៅពេលកន្លងមក រួមទាំងការអនុវត្តលទ្ធផលនៃកិច្ចប្រជុំថ្នាក់ជាន់ខ្ពស់អាស៊ាន-កូរ៉េខាងត្បូងលើកទី២១ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក្នុងក្របខ័ណ្ឌនៃផែនការសកម្មភាពអាស៊ាន-កូរ៉េខាងត្បូង ដំណាក់កាល២០២១-២០២៥។ ភាគីទាំងពីរបានចាត់ទុកថា ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ត្រូវបានបន្តពង្រីក ទោះបីរងផលប៉ះពាល់នៃជំងឺ Covid 19 ក៏ដោយ។

leftcenterrightdel
ចាក់វ៉ាក់សាំង Covid-19 នៅប្រទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធអាស៊ាន-កូរ៉េខាងត្បូង និងជំនួយរបស់កូរ៉េខាងត្បូងចំពោះអាស៊ាន ក្នុងការទប់ទល់នឹងជំងឺ Covid-19 រួមទាំងការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ និងការបរិច្ចាគដល់មូលនិធិអាស៊ានទប់ទល់នឹងជំងឺ Covid-19 ផងដែរ។

ភាគីទាំងពីរបានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន ពាណិជ្ជកម្មនិងវិនិយោគ សេដ្ឋកិច្ចឌីជីថល ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ សុខភាពសាធារណៈ ទីក្រុងឆ្លាតវៃ និងការច្នៃប្រឌិត ការតភ្ជាប់ ការលើកកម្ពស់សមត្ថភាពនៃធនធានមនុស្ស៕

បកប្រែដោយ Thanh Cong