leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ truyenhinhvov.vn)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ដែលបានដកស្រង់ពីរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកដោយបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រព័ន្ធជីវៈចម្រុះ កំពុងប្រឈមមុខនឹងកង្វះខាតថវិកាចំនួន ៧១១ ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ ហើយថែមទាំងបង្ហាញយ៉ាងច្បាស់លាស់ថា ស្ថានភាពអវិជ្ជមាននៅវាលខ្សាច់នៅជាយវាលខ្សាច់ Sahara  ជាមូលហេតុជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ និងបង្កើនការធ្វើចំណាកស្រុក។

នៅក្នុងកិច្ចប្រជុំនេះដែរ ធនាគារអភិវឌ្ឍន៍និងប្រទេសដទៃទៀតបានសន្យាថានឹងចូលរួមវិភាគទានទឹកប្រាក់ចំនួនជាង ១៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៤ ឆ្នាំខាងមុខនេះ ដើម្បីកសាង «ជញ្ចាំងបៃតង» ក្នុងការទប់ទល់នឹងស្ថានភាពអវិជ្ជមាននៃវាលខ្សាច់នៅតំបន់ Sahel ភាគខាងជើងនៃទ្វីបអាហ្វ្រិក៕

តា​ម​ vovworld