ពីថ្ងៃទី៣  ដល់ថ្ងៃទី៤ ខែសីហា ក្រុមបេសកកម្មបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាក់ស្តែងជាច្រើនក្នុងកម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនបងប្អូនជនជាតិ Van Kieu និង Ma Coong នៅជួរភ្នំ Truong Son។

leftcenterrightdel
ថ្នាក់ដឹកនាំមន្ទីរពេទ្យយោធាលេខ ២៦៨ ជួបសំណេះសំណាល និងលើកទឹកចិត្តប្រជាជនមកពិនិត្យសុខភាព និងទទួលថ្នាំពេទ្យ ដោយឥតគិតថ្លៃ

មជ្ឈមណ្ឌលសុខភាពឃុំ Huong Son ស្រុក Huong Hoa ខេត្ត Quang Tri គឺជាកន្លែងសម្រាប់កម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ដែលរៀបចំដោយមន្ទីរពេទ្យយោធាលេខ ២៦៨។ ដោយទទួលបានដំណឹងថាមានក្រុមបេសកកម្មមកពិនិត្យសុខភាពដោយឥតគិតថ្លៃ ប្រជាជនរាប់រយនាក់នៅក្នុងឃុំ Huong Son បានមកឆាប់ ដោយសង្ឃឹមថានឹងទទួលបានការយកចិត្តទុកដាក់ និងការពិនិត្យពីគ្រូពេទ្យ និងគិលានុបដ្ឋាយិកាយោធា។ លោក Le Trong Tuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Huong Son បានឲ្យដឹងថា៖ Huong Son គឺជាឃុំក្រីក្រមួយក្នុងចំណោមឃុំទាំង ៥ ក្នុងតំបន់គម្រោងសេដ្ឋកិច្ច-ការពារជាតិ Khe Sanh ស្រុក Huong Hoa ខេត្ត Quang Tri ជីវភាពរស់នៅរបស់ប្រជាជនជួបការលំបាកជាច្រើន ហើយអត្រាគ្រួសារក្រីក្រមានចំនួនជាង ៩០% នៃចំនួនប្រជាជន។ បើទោះជាក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបក្ស អាជ្ញាធរ ពីថ្នាក់ខេត្ត ដល់ថ្នាក់ស្រុក បានយកចិត្តទុកដាក់យ៉ាងខ្លាំងក៏ដោយ ក៏ប្រព័ន្ធសុខាភិបាលមូលដ្ឋាននៅមានកម្រិត ដូច្នេះការថែទាំសុខភាពជូនប្រជាជននៅមានកម្រិតនៅឡើយ។

ដោយចែករំលែកជាមួយការលំបាករបស់បងប្អូនជនជាតិ Van Kieu នៅទីនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធាលេខ ២៦៨ បានយកចិត្តទុកដាក់ពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនជាង ២៥០ នាក់។ ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់កម្មវិធី មន្ទីរពេទ្យយោធាលេខ ២៦៨  បានប្រគល់អំណោយចំនួន ២០ កញ្ចប់ (មានតម្លៃ ៥០០,០០០ ដុង ក្នុងកញ្ចប់មួយ) ដល់គ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារជួបការលំបាកជាពិសេសនៅក្នុងតំបន់; ថវិកាសរុបនៃការអនុវត្តកម្មវិធីគឺជាង ៧៥ លានដុង។

leftcenterrightdel
ការចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជន

លោកវរសេនីយ៍ឯកបម្រុង Dang Trang Huyen នាយកមន្ទីរពេទ្យយោធាលេខ ២៦៨ បានមានប្រសាសន៍ថា នេះជាកម្មវិធីដ៏មានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅមួយដែលរួមចំណែកជួយប្រជាជនជំនះពុះពារការលំបាកបន្តិចម្តងៗ លើកកម្ពស់សុខភាព និងរឹតបន្តឹងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៅតាមតំបន់ព្រំដែន។ ទន្ទឹមនឹងនោះ សកម្មភាពនេះបង្ហាញពីមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជននៃមន្ទីរពេទ្យយោធាលេខ ២៦៨ ដើម្បីសម្តែងការដឹងគុណចំពោះការជួយឧបត្ថម្ភរបស់ជនជាតិភាគតិច គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានជាមួយកងទ័ពប្រជាជនវៀតណាម និងកងកម្លាំងប្រដាប់អាវុធរបស់យោធភូមិភាគទី៤ ក្នុងបុព្វហេតុតស៊ូរំដោះជាតិ ឯកភាពជាតិ កសាង និងការពារមាតុភូមិ។

ដោយលាបងប្អូនជនជាតិ Van Kieu នៅឃុំ Huong Son កម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃបានបន្តទៅដល់បងប្អូនជនជាតិភាគតិចនៅឃុំព្រំដែន Thuong Trach ស្រុក Bo Trach ខេត្ត Quang Binh។

leftcenterrightdel
ថ្នាក់ដឹកនាំមន្ទីរពេទ្យយោធាលេខ ២៦៨ ផ្តល់អំណោយចំនួន ៧០ កញ្ចប់ ជូនគ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារក្រីក្រ

នៅទីនេះ ប្រជាជនជាង ៣០០ នាក់ត្រូវបានពិនិត្យសុខភាព ពិគ្រោះសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ។ ក្នុងកម្មវិធីនេះផងដែរ មន្ទីរពេទ្យយោធាលេខ ២៦៨ ក៏បានប្រគល់អំណោយចំនួន ៥០ កញ្ចប់ (មានតម្លៃ ៥០០,០០០ ដុងក្នុងមួយកញ្ចប់) ដល់គ្រួសារដែលជួបការលំបាកជាពិសេស; ថវិកាសរុបនៃការអនុវត្តកម្មវិធីគឺ ១៣៥ លានដុង។

លោក Dinh Cu ប្រធានគណៈកម្មាធិការប្រជាជនឃុំ Thuong Trach បានឲ្យដឹងថា៖ “Thuong Trach មានផ្ទៃដី ៧៤១.៥២ គីឡូម៉ែត្រក្រឡា មានភូមិចំនួន ១៨ ជាមួយគ្រួសារចំនួន ៧១៩ និងប្រជាជន ៣,២០៩ នាក់ ក្នុងនោះជាង ៩០% នៃជនរួមជាតិ Ma Coong រស់នៅនៅទីនេះ។ ជាឃុំនៅតំបន់ភ្នំ អាកាសធាតុអាក្រក់ ជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំបាកជាច្រើន រួមទាំងបញ្ហាសុខភាព។ អាស្រ័យដោយគ្រូពេទ្យនៃមន្ទីរពេទ្យយោធាលេខ ២៦៨ បានមកឃុំដើម្បីពិនិត្យសុខភាព ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្តល់អំណោយនោះ ប្រជាជនសប្បាយចិត្តណាស់។  សកម្មភាពទាំងនេះបានរួមចំណែកធានាសុខភាពប្រជាជន ពង្រឹងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ដោយបន្សល់ទុកនូវមនោសញ្ចេតនាល្អជាមួយបងប្អូនជនជាតិភាគតិកនៅក្នុងតំបន់”៕

បកប្រែដោយ Huyen Trang