ក្រោមពន្លឺថ្ងៃដ៏ក្តៅគគុករបស់ខេត្ត Nghe An កម្មាភិបាល និងយុទ្ធជននៃកងពលតូចបញ្ជូនសារលេខ ៨០ នៅតែឧស្សាហ៍ព្យាយាម និងល្អិតល្អន់ក្នុងការសាងសង់គម្រោង “តំបន់កំសាន្តក្រៅផ្ទះ” សម្រាប់ប្រជាជននៃតំបន់កាន់សាសនាកាតូលិក Yen Dai (ឃុំ Nghi Phu ទីក្រុង Vinh ខេត្ត Nghe An)។

លោក Nguyen Van Chien អនុប្រធានក្រុមប្រឹក្សាគ្រូគង្វាលនៃនិកាយ Dong Yen តំបន់កាន់សាសនាកាតូលិក Yen Dai បានចែករំលែកថា៖ “នេះគឺជាគោលដៅដ៏មានគុណប្រយោជន៍ ជួយប្រជាជនរៀបចំសកម្មភាពវប្បធម៌ ស្មារតី និងកម្សាន្ត លើកកំពស់សុខភាព និងពង្រឹងការតភ្ជាប់ដ៏ជិតស្និទ្ធរវាងគណៈកម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធជាមួយនឹងគ្រិស្តសាសនិក”។

ជាធម្មតានាថ្ងៃចុងសប្តាហ៍ ស្ត្រីក្នុងសមាគមសម្ព័ន្ធនារីនៃកងពលតូចបញ្ជូនសារលេខ ៨០ មានវត្តមាននៅផ្ទះរបស់លោកស្រី Nguyen Thi Binh ដែលជាគ្រិស្តសាសនិកជួបការលំបាកនៅភូមិលេខ៧ ឃុំ Nghi Phu ទីក្រុង Vinh ខេត្ត Nghe An ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងជួយគ្រួសារសម្អាតផ្ទះ និងសួនច្បារ។ ប្តីរបស់អ្នកស្រី Binh បានទទួលមរណភាពដោយសារជំងឺ បន្សល់ទុកអ្នកស្រី និងកូនពីរនាក់។

leftcenterrightdel
មនោសញ្ចេតនាដ៏ជិតស្និទ្ធរវាងកងទ័ព និងប្រជាជននៅតំបន់កាន់សាសនាកាតូលិក

ការងាររបស់អ្នកស្រី Binh មិនមានស្ថិរភាពទេ ដូច្នេះការចិញ្ចឹមកូនទាំងពីររបស់អ្នកស្រីពិតជាលំបាក។ ដោយយល់អំពីស្ថានភាពលំបាករបស់អ្នកស្រី Binh សមាគមនារីនៃកងពលតូចបញ្ជូនសារលេខ ៨០ បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៦០ លានដុងសម្រាប់រយៈពេល ៥ ឆ្នាំដល់់ប្អូន Cao Ngoc Dong កូនប្រុសរបស់អ្នកស្រី Binh។ ចំនួនទឹកប្រាក់នេះត្រូវបានសន្សំដោយកម្មាភិបាល និងសមាជិកសមាគមនារីនៃកងពលតូច ពីប្រាក់ខែប្រចាំខែរបស់ពួកគេ។ ថ្វីត្បិតតែបរិមាណនៃការជួយឧបត្ថម្ភមិនច្រើនទេ ប៉ុន្តែវាបានរួមចំណែកកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅសម្រាប់គ្រួសារ។ ចាប់តាំងពីថ្ងៃជួយឧបត្ថម្ភប្អូន Dong នៅខែតុលា ឆ្នាំ ២០២៣ មកទល់បច្ចុបន្ននេះ សមាគមតែងតែចុះទៅសួរសុខទុក្ខ ផ្តល់សៀវភៅ សំលៀកបំពាក់ និងតុ ដើម្បីលើកទឹកចិត្តប្អូនឱ្យខិតខំសិក្សារៀនសូត្រ។

អនុវត្តផែនការកម្មវិធី "ម្តាយធម៌" នៃយោធភូមិភាគទី៤ សមាគមនារីនៃកងពលតូចបញ្ជូនសារលេខ ៨០ បានពិនិត្យ និងផ្ទៀងផ្ទាត់ករណីកុមារកំព្រា និងកុមារជួបការលំបាកពិសេសនៅតំបន់ដែលអង្គភាពឈរជើង ជាពិសេសតំបន់កាន់សាសនាកាតូលិក។ ដោយផ្អែកលើលក្ខខណ្ឌ សមាគមបានជ្រើសរើសករណីប្អូន Cao Ngoc Dong (កើតនៅឆ្នាំ ២០១១) ដែលបានបាត់បង់ឪពុកនៅពេលគាត់មានអាយុតិចជាង ៣ ខែ ហើយស្ថានភាពគ្រួសាររបស់គាត់ជួបការលំបាកយ៉ាងខ្លាំង ដើម្បីជួយឧបត្ថម្ភប្អូនក្នុងជីវភាពរស់នៅ។

អ្នកស្រី Nguyen Thi Binh ម្តាយរបស់ប្អូន Dong បានចែករំលែកយ៉ាងរំជួលចិត្តថា៖ “សមាគមនារីនៃកងពលតូចបញ្ជូនសារលេខ ៨០ តែងតែមកសួរសុខទុក្ខ លើកទឹកចិត្ត និងជួយឧបត្ថម្ភគ្រួសាររបស់ខ្ញុំទាំងខាងសម្ភារៈ និងស្មារតី។ អាស្រ័យដោយមានសមាគម ខ្ញុំ និងកូនៗរបស់ខ្ញុំអាចជម្នះការលំបាក  បន្ទាប់ពីប្តីខ្ញុំបានទទួលមរណៈភាព”។

លោកវរសេនីយ៍ឯក Tran Hoai Nam ប្រធាននយោបាយនៃកងពលតូចបញ្ជូនសារលេខ ៨០ បានមានប្រសាសន៍ថា៖ អនុវត្តគម្រោង “លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការចលនាមហាជននៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៤ ក្នុងដំណាក់កាល ២០២៣ – ២០៣០ និងឆ្នាំបន្តបន្ទាប់” កងពលតូចបញ្ជូនសារលេខ ៨០ បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងអង្គការមូលដ្ឋាន ស្វែងយល់អំពីតម្រូវការជាក់ស្តែង នាំមកនូវអ្វីដែលមានប្រយោជន៍បំផុតដល់ប្រជាជន រួមចំណែកជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតី។ល៕

បកប្រែដោយ Huyen Trang