ការងារចម្បងរបស់លោក Soi គឺដាំកូនឈើដើម្បីផ្គត់ផ្គង់ដល់គ្រួសារក្នុងតំបន់។ ទោះបីមានវ័យចាស់ក៏ដោយ ក៏ជារៀងរាល់ថ្ងៃ គាត់នៅថែទាំផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ នៅភូមិ Dong Va ដោយក្នុងមួយឆ្នាំ លក់បានកូនឈើប្រហែល ១ លានដើម។ លោក Soi បានឲ្យដឹងថា៖ «ទោះបីជាខ្ញុំដាំកូនឈើជាច្រើនក៏ដោយ ក៏កូនឈើទាំងនេះត្រូវបានលក់ដាច់។ ព្រោះកូនឈើដែលខ្ញុំទិញពីមជ្ឈមណ្ឌលបណ្តុះកូនឈើរបស់បណ្ឌិតសភាកសិកម្មវៀតណាម។ ប្រជាជនទិញកូនឈើរបស់ខ្ញុំទៅដាំ សុទ្ធតែមានទិន្នផលខ្ពស់ ហើយចាប់ពីពេលនោះមក គេណែនាំឲ្យអ្នកដទៃស្គាល់»។

leftcenterrightdel
លោក Chiu Quay Soi (ខាងឆ្វេងដៃ) ណែនាំប្រជាជនដាំកូនឈើ

ក្នុងដំណើរការផលិត និងជួញដូរកូនឈើ លោក Soi មិនផ្តោតលើប្រាក់ចំណេញច្រើនទេ ប៉ុន្តែតែងតែយកចិត្តទុកដាក់ និងជួយដល់អ្នកជួបការលំបាកដែលឧស្សាព្យាយាមធ្វើការ និងមានឆន្ទៈរួចផុតពីភាពក្រីក្រ។ មានគ្រួសារជាច្រើនជួបការលំបាកខាងដើមទុន ដូច្នេះហើយទើបលោក Soi ឧបត្ថម្ភពួកគេបានខ្ចីកូនឈើទៅដាំ ពេលមានលុយទើបសងឲ្យគាត់វិញ។

ដើម្បីអភិវឌ្ឍផលិតកម្ម លោក Soi ក៏បានទៅឃុំ Dong Van (ស្រុក Binh Lieu) និងឃុំ Hai Son (ទីក្រុង Mong Cai) ដើម្បីជួលដីសម្រាប់បណ្តុះកូនឈើ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារនានាក្នុងតំបន់។ នៅពេលមកដល់ឃុំទាំងនេះ គាត់បានលក់កូនឈើដោយផ្តល់ឥណទានដល់មនុស្សជាច្រើនដែលជួបការលំបាក ទោះបីជាគាត់នៅតែត្រូវខ្ចីប្រាក់ពីធនាគារក៏ដោយ។ ឥឡូវនេះ អាស្រ័យដោយមានជំនួយរបស់លោក Soi គ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅស្ថិរភាព។

លោក Chiu Quay Soi ទទួលបានប័ណ្ណសរសើរជាច្រើនពីអាជ្ញាធរខេត្ត Quang Ninh និងស្រុក Tien Yen សម្រាប់ស្នាដៃផលិតកម្មដ៏ល្អរបស់គាត់ និងជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច៕

បកប្រែដោយ Huyen Trang