រួមជាមួយស្ថាប័ន អង្គភាពនានាក្នុងយោធភូមិភាគទី៩ ក្នុងបណ្តាថ្ងៃចុងក្រោយនៃឆ្នាំ២០២៣ កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខេត្ត Tra Vinh បានធ្វើការចលនាមហាជនក្នុងមូលដ្ឋានដែលមានជនជាតិខ្មែររស់នៅយ៉ាងច្រើនកុះករ។ នៅឃុំ Hoa An (ស្រុក Cau Ke) ជនជាតិខ្មែរមានជាង ៧៥% នៃចំនួនប្រជាជន។ ក្នុងរយៈពេលជិត ១០ ថ្ងៃ កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុក Cau Ke បានសម្របសម្រួលជាមួយស្ថាប័ន អង្គការនានាក្នុងស្រុករៀបចំសកម្មភាពជាច្រើនដូចជា៖ ជួសជុល និងសាងសង់ស្ពាន ផ្លូវជនបទ ដាក់អំពូលភ្លើងបំភ្លឺផ្លូវ; សួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារទទួលរបបពីរដ្ឋ និងគ្រួសារជួបការលំបាក; ពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ... ដែលបន្សល់ទុកនូវអារម្មណ៍ល្អជាច្រើនដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជននៅក្នុងមូលដ្ឋាន។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខេត្ត Tra Vinh និងបណ្តាកងកម្លាំងចូលរួម “បុណ្យតេតកងទ័ព និងប្រជាជនអបអរសាទរពិធីបុណ្យសែនដូនតា” ខែតុលា ឆ្នាំ ២០២៣

ដោយកំណត់តំបន់ជនជាតិភាគតិចជាតំបន់សំខាន់ដើម្បីអនុវត្តការងារចលនាមហាជន អង្គភាពនានាក្នុងកងកម្លាំងប្រដាប់អាវុធខេត្ត Tra Vinh បានបង្កើតក្រុមការងារចលនាមហាជនដើម្បីពួតដៃគ្នា និងរួមចំណែកដោះស្រាយបញ្ហាលំបាកនានាក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ លោកវរសេនីយ៍ឯក Truong Van Tham ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh បានចែករំលែកថា កងកម្លាំងប្រដាប់អាវុធខេត្ត Tra Vinh បានផ្តល់យោបល់ដល់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជន លើកកំពស់តួនាទី របស់អ្នកមុខ អ្នកការ អ្នកមានកិត្យានុភាពក្នុងតំបន់ជនជាតិភាគតិច; ទន្ទឹមនឹងនោះ ចូលរួមអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យបានល្អសម្រាប់ជនជាតិភាគតិច។ អាស្រ័យហេតុនោះ ការយល់ដឹងរបស់ប្រជាជនត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើង ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុកមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន; ក្នុងផលិតកម្មកសិកម្ម តំបន់ផលិតកម្មត្រូវបានបង្កើតឡើងជាបណ្តើរៗក្នុងទិសដៅប្រមូលផ្តុំ ផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ផលិតផល នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់; ការងារលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្របានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ អត្រាគ្រួសារក្រីក្របានថយចុះពី ៣% ដល់៥% ក្នុងមួយឆ្នាំ។ លើសពីនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងប្រព័ន្ធធារាសាស្រ្ត ក៏ត្រូវបានវិនិយោគ និងបញ្ចប់ជាបណ្តើរៗផងដែរ។ ការថែទាំសុខភាពរបស់ជនជាតិភាគតិចទទួលបានការយកចិត្តទុកដាក់ ដែលបំពេញតម្រូវការពិនិត្យ និងព្យាបាល ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង។ល។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh ផ្តល់អំណោយដល់បណ្តាវត្តខ្មែរក្នុងតំបន់

ដើម្បីរួមចំណែកថែទាំជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ជនជាតិខ្មែរ ខែតុលា ឆ្នាំ២០២៣ គឺជារបត់មួយក្នុងការអនុវត្តការងារចលនាមហាជននៃកងកម្លាំងប្រដាប់អាវុធខេត្ត Tra Vinh ដែលជាលើកដំបូងរៀបចំគំរូ “បុណ្យតេតកងទ័ព និងប្រជាជនអបអរសាទរពិធីបុណ្យសែនដូនតា” នៅឃុំ Hoa An ស្រុក Cau Ke។ ក្នុងប៉ុន្មានថ្ងៃនៃពិធីបុណ្យនោះ កម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខេត្ត និងប្រជាជនបានអនុវត្តគម្រោង និងសកម្មភាពជាច្រើនដូចជា៖ សាងសង់ផ្ទះចំនួន ១០ខ្នង ផ្តល់អំណោយ និងអាហារូបករណ៍ជិត ៤ ពាន់ និងកង់ ជូនដល់សិស្សក្រីក្ររៀនពូកែ; ចែកប័ណ្ណធានារ៉ាប់រងសុខភាព ពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនចំនួន៤០០នាក់; សាងសង់ខ្សែផ្លូវថ្មីប្រវែង ៤០០ម៉ែត្រ ទទឹង ២.៥ម៉ែត្រ...; រៀបចំសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងល្បែងប្រជាប្រិយ; ឧទ្ទេសនាមផលិតផល OCOP... ដោយមានថវិកាសរុបជិត ៥ ពាន់លានដុង។

ដើម្បីបន្តសម្រេចបានលទ្ធផលល្អក្នុងការងារចលនាមហាជននៅតំបន់ជនជាតិភាគតិច នាពេលខាងមុខ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh នឹងបន្តប្រកាន់ខ្ជាប់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តលេខ ២៥-NQ/TW ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០១៣ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១១ ស្តីពី "ការពង្រឹង និងផ្លាស់ថ្មីការដឹកនាំរបស់បក្សក្នុងការងារចលនាមហាជនក្នុងស្ថានភាពថ្មី"; រៀបចំវគ្គបំប៉នសមត្ថភាព ចំណេះដឹងជនជាតិ និងជំនាញនិយាយភាសាជនជាតិ ដល់កម្មាភិបាល និងយុទ្ធជន; សម្របសម្រួលជាមួយមន្ទីរ ស្ថាប័ននានារបស់ខេត្ត Tra Vinh ផ្តល់យោបល់ដល់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។ល។ ដោយហេតុនេះ រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតី ពង្រឹងជំនឿទុកចិត្តរបស់ជនជាតិភាគតិចចំពោះបក្ស រដ្ឋ កងទ័ព គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន កសាងប្រៀបប្រយុទ្ធដោយមានការគាំទ្ររបស់ប្រជាជនឲ្យកាន់តែរឹងមាំក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Huyen Trang