នៅឃុំ Vinh Trach Dong ទីក្រុង Bac Lieu ដែលជាឃុំមានជនជាតិខ្មែររស់នៅច្រើន ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបាននិងកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Diep Del នៅភូមិ Bien Dong B បានឲ្យដឹងថា៖ “ពីមុនមក ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់គ្រួសារខ្ញុំជួបការលំបាកខ្លាំងណាស់។ ចាប់តាំងពីរដ្ឋាភិបាលបានបង្កើតលក្ខខណ្ឌសម្រាប់ខ្ញុំក្នុងការទទួលបានប្រាក់កម្ចីអនុគ្រោះ ចូលរួមក្នុងថ្នាក់បណ្តុះបណ្តាល និងជួយឧបត្ថម្ភខាងបច្ចេកទេស... នោះខ្ញុំបានរៀនពីរបៀបប្រើប្រាស់ដើមទុនឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តការជឿនលឿនផ្នែកបច្ចេកទេសទៅក្នុងផលិតកម្ម ជីវភាពរស់នៅបានកាន់តែប្រសើរឡើង។ មិនត្រឹមតែខ្ញុំប៉ុណ្ណោះទេ ថែមទាំងមានគ្រួសារជាច្រើនទៀតនៅភូមិនេះក៏អញ្ចឹងដែរ គ្រួសារខ្លះបានសង់ផ្ទះយ៉ាងធំទូលាយ និងទិញសង្ហារឹមយ៉ាងពេញលេញ…”។

leftcenterrightdel
ផ្លូវមួយក្នុងទីរួមខេត្ត Gia Rai (ខេត្ត Bac Lieu) ត្រូវបានចាក់បេតុងដោយដើមទុនពីកម្មវិធី ១៧១៩

នាពេលថ្មីៗនេះ ការថែទាំជីវភាពរស់នៅ និងជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសសម្រាប់គ្រួសារជួបការលំបាក តែងតែទទួលបានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដែលមានជនជាតិខ្មែររស់នៅយ៉ាងច្រើនកុះករក្នុងខេត្ត Bac Lieu។ អាស្រ័យហេតុនោះ ប្រជាជនបានផ្លាស់ប្តូរទម្លាប់ធ្វើកសិកម្ម និងចិញ្ចឹមសត្វរបស់ពួកគេបន្តិចម្តងៗ ឆ្ពោះទៅរកភាពទំនើប កម្រិតផលិតកម្មត្រូវបានកើនឡើងយ៉ាងខ្លាំង ហើយជីវភាពរស់នៅកាន់តែប្រសើរឡើងដែរ។

ជាពិសេសគ្រួសារលោក Danh Then នៅភូមិ Kos Thum ឃុំ Ninh Thanh Loi (ស្រុក Hong Dan) ពីមុន គ្រួសាររបស់លោក មានត្រឹមតែ ៤ នាក់ប៉ុណ្ណោះ ពឹងផ្អែកតែលើប្រាក់ចំណូលតិចតួចពីដីស្រែ ២ ហិចតា និងការងារជាកម្មករសំណង់ ដូច្នេះភាពក្រីក្រតែងតែកើតឡើង។ ស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារលោកជួបការលំបាកខ្លាំងណាស់ មានពេលមួយដែលលោក Danh Then មានគម្រោងចាកចេញពីស្រុកកំណើតទៅធ្វើការនៅទីឆ្ងាយ។ ដោយយល់ពីស្ថានភាពរបស់លោក Danh Then នៅឆ្នាំ ២០២១ សមាគមកសិករឃុំ Ninh Thanh Loi បានបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជួយគាត់ទទួលបានដើមទុនឥណទានអនុគ្រោះពីធនាគារគោលនយោបាយសង្គម។ ដោយមានដើមទុន លោក Danh Then បានធ្វើផែនការ ហើយសម្រេចចិត្តដាំបន្លែតាមរដូវ។

លោក Danh Then ចែករំលែកថា៖ “គ្រួសារខ្ញុំមានជីវភាពរស់នៅប្រកបដោយស្ថិរភាពនាពេលបច្ចុប្បន្ននេះ អាស្រ័យដោយមានជំនួយពីអាជ្ញាធរមូលដ្ឋាន សមាគមកសិករឃុំ និងធនាគារគោលនយោបាយសង្គម ដែលបានផ្តល់ប្រាក់កម្ចីចំនួន ៤០ លានដុងសម្រាប់ដើមទុនផលិត។ ខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព និងសងប្រាក់កម្ចីជូនរដ្ឋ ដើម្បីជួយគ្រួសារជួបការលំបាកផ្សេងទៀត បន្តទទួលបានគោលនយោបាយអនុគ្រោះនេះ”។

យោងតាមលោក Phan Thanh Duy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu បានឲ្យដឹងថា ក្នុងការអនុវត្តកម្មវិធី ១៧១៩ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មការដឹកនាំកម្មវិធីគោលដៅជាតិរបស់ខេត្ត Bac Lieu តែងតែយកចិត្តទុកដាក់ ដឹកនាំ និងដោះស្រាយជាបន្ទាន់នូវការលំបាក និងឧបសគ្គសម្រាប់អ្នកវិនិយោគ និងមូលដ្ឋាន។ នៅខេត្ត Bac Lieu ដោយអនុវត្តកម្មវិធី ១៧១៩ មូលដ្ឋាននានាបានផ្តោតលើការ​វិនិយោគ ប្រកបដោយនិរន្តរភាព ផ្តោតលើឃុំ ភូមិ និងក្រុមដែលជួបការពិបាកបំផុត ដោះស្រាយបញ្ហាបន្ទាន់បំផុត អនុវត្តបាវចនានៃការធ្វើពិពិធកម្មការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជន។ អាស្រ័យដោយដំណោះស្រាយខាងលើ ចំនួនគ្រួសារក្រីក្រក្នុងខេត្តមានការថយចុះជារៀងរាល់ឆ្នាំ៕

បកប្រែដោយ Huyen Trang