គ្រានេះកាលពីឆ្នាំមុន លោក Va មិនមានសេចក្តីត្រេកអរបែបនេះទេ ពីព្រោះលោកត្រូវចុះទៅគ្រួសារនីមួយៗក្នុងភូមិដើម្បីចលនា និងណែនាំឲ្យប្រជាជនអំពីការចៀសវាងភាពត្រជាក់ឲ្យក្របី។

ភូមិដែលលោក Chin Chan Va រស់នៅមានជាង ១០០ គ្រួសារសុទ្ធតែចិញ្ចឹមក្របី ហើយប្រជាជនមានទម្លាប់សង់ក្រោលក្របីក្បែរផ្ទះ។ ក្រោលក្របីធ្វើពីឫស្សី និងឈើ បើទោះបីជាងាយស្រួលក្នុងការមើលថែទាំក៏ដោយ ក៏គ្មានអនាម័យ ហើយក្លិនស្អុយពីក្រោលក៏សាយភាយទៅគ្រប់ទិសទីក្រោមទិសខ្យល់បក់។ ជាងនេះទៅទៀត ដោយសារក្រោលមានខ្យល់អាកាស កំឡុងពេលមានអាកាសធាតុត្រជាក់ខ្លាំង មេភូមិត្រូវដាស់តឿន ប្រជាជនឱ្យប្រុងប្រយ័ត្ន ជៀសវាងភាពត្រជាក់... ឲ្យក្របី។ ដឹងច្បាស់ពីកម្រិតនេះ កាលពីឆ្នាំមុន ទើបក្រោយបុណ្យតេត កម្មាភិបាលឃុំបានទៅគ្រួសារនីមួយៗ ដើម្បីកៀរគរប្រជាជនឲ្យចូលរួមសាងសង់ក្រោលនៅចុងភូមិ ហើយផ្លាស់ក្របីទៅទីនោះ ប៉ុន្តែប្រជាជនជាច្រើនស្ទាក់ស្ទើរ។ ក្របីជាទ្រព្យសម្បត្តិដ៏មានតំលៃរបស់ប្រជាជន រើក្រោលក្របីឆ្ងាយពីផ្ទះមិនអាចមើលថែបានទេ បើក្របីត្រូវគេលួច? ដូច្នេះ អ្នកខ្លះបានលើកហេតុផលបដិសេធថា៖ «ឆ្នាំនេះមិនសមទេ។ ខ្ញុំមិនអាចរើក្រោលក្របីបានទេ។ យើងខ្ញុំធ្លាប់រស់នៅក្បែរក្រោលក្របីហើយ អ្វីៗនៅតែធម្មតា ហេតុអ្វីបានជាយើងខ្ញុំត្រូវរើទៅ?»។ ពេលអង្គការមហាជនឃុំមកឃោសនា គ្រួសារខ្លះបិទទ្វារមិនចេញក្រៅ និងមិនអាចទាក់ទងបាន។ល។

leftcenterrightdel
រូបថតឧទាហរណ៍ (baotoquoc.vn)

សមាជិកសម័្ពន្ធយុវជនម្នាក់បានគិតពីវិធីថតរូបផ្ទះ និងក្រោលក្របីដែលសង់នៅជិតផ្ទះប្រជាជន រួចបោះពុម្ភជាមួយរូបភាពមនុស្សស្គម និងឈឺ ដង្កូវ... អមអនុសាសន៍របស់ក្រសួងសុខាភិបាល។ ក្នុងពេលជួបជុំគ្នានៅផ្ទះវប្បធម៌របស់ភូមិ សមាជិកសម័្ពន្ធយុវជនបានបង្ហាញវាដល់ប្រជាជន។ ឃើញរូបភាពទាំងនេះ ប្រជាជនគ្រប់គ្នាខ្លាចណាស់។ ដូច្នេះ សមាជិកសម័្ពន្ធយុវជនអាចឃោសនាបានថា៖ «បើមិនប្តូររបៀបរស់នៅហើយនៅក្បែរក្រោលក្របីទេ នោះនឹងមានដង្កូវនេះច្រើនក្នុងពោះ។ មនុស្សក៏នឹងឈឺនិងទន់ខ្សោយបែបនោះ…»។ លោកមេភូមិ Chin Chan Va បានក្រោកឈរឡើង ហើយនិយាយថា៖ «អ្វីដែលយុវជននិយាយត្រូវ ការរស់នៅគ្មានអនាម័យ នឹងធ្វើឲ្យក្មេងៗឈឺច្រើន»។ សំឡេងពីរបីបន្លឺឡើង៖ «ត្រូវហើយ។ កូនខ្ញុំឈឺពោះជាញឹកញាប់...»។ ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍នេះ គ្រួសារភាគច្រើនដែលមានវត្តមានបានចុះបញ្ជីដើម្បីរើក្រោលក្របីចេញពីផ្ទះ។ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ១០០% នៃគ្រួសារបានយល់ព្រម។

ក្រោលចិញ្ចឹមក្របីត្រូវពីរជួរបានសាងសង់ដោយមានការឧបត្ថម្ភជាទុនពីរដ្ឋ រចនាដោយមានខ័ណ្ឌល្វែងដោយឡែក ជញ្ជាំងរឹង មានដំបូល មានខ្យល់ចេញចូល និងកន្លែងសម្រាប់កំប៉ុសកាកសំណល់។ល។ ក្របីរាប់រយក្បាលមកពីភូមិទាំងមូលត្រូវបាននាំយកមកចិញ្ចឹមនៅទីនេះ។ តំបន់ប្រមូលផ្តុំ ធានាអនាម័យ និងចៀសវាងបានភាពត្រជាក់ក្នុងរដូវរងារប្រកបដោយប្រសិទ្ធភាព។ គ្រួសារនានាបានផ្តោតលើការដាំដុះស្មៅដំរី ដោយធានាបាននូវចំណីគ្រប់គ្រាន់សម្រាប់ហ្វូងក្របីរបស់ពួកគេនៅថ្ងៃរដូវរងារដ៏ត្រជាក់ ដូច្នេះពួកគេមិនចាំបាច់អនុញ្ញាតឱ្យពួកវាចេញទៅវាលស្រែទៀតទេ។ ភូមិក៏បានបង្កើតក្រុមសន្តិសុខគ្រប់គ្រងដោយខ្លួនឯង ប្រជាជនទាំងអស់នៅក្នុងភូមិទទួលខុសត្រូវការការពារហ្វូងក្របី។ល។ មិនត្រឹមតែបង្កើតកន្លែងចិញ្ចឹមក្របីប្រមូលផ្តុំប៉ុណ្ណោះទេ នាពេលថ្មីៗនេះ ប្រជាជននៅក្នុងភូមិក៏បានពួតដៃកែលម្អផ្លូវធំចូលភូមិទៀតផង។ល។ លោកមេភូមិ Chin Chan Va បានប្រាប់ប្រជាជនថា៖ «កាលពីមុន រាល់ពេលដែលភ្ញៀវមកភូមិ ខ្ញុំមានអារម្មណ៍ខ្មាស់គេណាស់ ព្រោះក្របីចិញ្ចឹមក្បែរផ្ទះគ្មានអនាម័យ ហើយផ្លូវតូចចង្អៀតពោរពេញទៅដោយលាមកគោក្របី។ល។ ឥឡូវ ពេលដែលភ្ញៀវមកដល់ភូមិប្រាកដជាពេញចិត្តព្រោះផ្លូវស្អាត បរិស្ថានល្អគ្រប់គ្នា»៕

បកប្រែដោយ Huyen Trang