leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Dak Nong ប្រគល់​អំណោយ​ជូន​ប្រជា​ពលរដ្ឋ (រូប​ថត៖ vnanet.vn)

កម្មវិធីមានសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ ពិធីបុណ្យនំអន្សម ការត្រួតពិនិត្យសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ១៥០ នាក់ ប្រគល់អំណោយជូនគ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រចំនួន ២២០ គ្រួសារ។ ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព ផ្តល់អាហារូបករណ៍ជូនសិស្សក្រីក្រនៅឃុំ Thuan An ផ្តល់អាហារូបករណ៍ក្នុងកម្មវិធី "ជួយឧបត្ថម្ភសិស្សបានទៅសាលារៀន" "កូនធម៌របស់ប៉ុស្តិ៍ការពារព្រំដែន" និងគម្រោង "កម្មាភិបាល យុទ្ធជនកងទ័ពជួយឧបត្ថម្ភសិស្សបានទៅសាលារៀន" ជូនសិស្សចំនួន ៤៧ នាក់។ ទន្ទឹមនឹងនោះ កម្មវិធីក៏​បាន​រៀបចំល្បែងប្រជាប្រិយ និងការផ្លាស់ប្តូរវប្បធម៌ផ្សេងៗទៀត៕

បកប្រែដោយ Duy Hoan