ជាតំបន់មួយដែលអនុវត្តកម្មវិធីគោលដៅជាតិបានយ៉ាងល្អក្នុងខេត្ត នៅឆ្នាំ២០២៣ ស្រុក Meo Vac ត្រូវបានឧបត្ថម្ភជាង ៤៨០ ពាន់លានដុង ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិ ក្នុងនោះ ដើមទុនវិនិយោគជាង ២៧២ ពាន់លានដុង ដើមទុនអាជីពជាង ២០៧ ពាន់លានដុង រហូតមកដល់បច្ចុប្បន្ននេះ ជាង ២០៥ ពាន់លានដុងត្រូវបានបញ្ចេញ (សម្រេចបាន ៤២.៧៩% នៃផែនការ)។

ទាក់ទងនឹងថវិកាសម្រាប់កម្មវិធី ១៧១៩ ស្រុក Meo Vac ត្រូវបានឧបត្ថម្ភជាង ៨២.៩ ពាន់លានដុង មកទល់បច្ចុប្បន្ននេះ ជាង ៣៤.៦ ពាន់លានដុងត្រូវបានបញ្ចេញ (សម្រេចបាន ៤១.៧៩% នៃផែនការ)។ លោក Nguyen Manh Ha ប្រធានការិយាល័យហិរញ្ញវត្ថុ និងផែនការស្រុក Meo Vac បានឲ្យដឹងថា៖ “លទ្ធផលខាងលើគឺអាស្រ័យការដឹកនាំយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំស្រុក រួមជាមួយការខិតខំប្រឹងប្រែងរបស់ស្ថាប័នគ្រប់លំដាប់ថ្នាក់ អ្នកម៉ៅការ និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តកម្មវិធី និងគម្រោង។ ជាពិសេស កម្មវិធី ១៧១៩ បាននាំមកនូវប្រសិទ្ធភាពខ្ពស់ បង្កើតការងារ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ និងធានាសុខុមាលភាពសង្គម និងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

leftcenterrightdel
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក Meo Vac ចុះពិនិត្យដំណើរការសាងសង់ផ្លូវនៅឃុំ Thuong Phung

រីឯនៅស្រុក Dong Van ក្នុងឆ្នាំ ២០២២ ទុនវិនិយោគសាធារណៈសរុបដែលបានឧបត្ថម្ភក្នុងកម្មវិធីគោលដៅជាតិគឺ ១៧៤.៤ ពាន់លានដុង ដែលក្នុងនោះ ៨៣.៥ ពាន់លានដុងត្រូវបានបញ្ចេញ។ ផ្អែកលើឯកសារណែនាំរបស់មជ្ឈិម និងខេត្ត ស្រុក Dong Van បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរ អង្គភាពនានា ដើម្បីពិនិត្យលើការងារ វិសាលភាព មុខសញ្ញា គោលដៅ និងប្រភពថវិកាឲ្យបានសមស្រប។ ផ្តល់អាទិភាពដល់ការរួមបញ្ចូលប្រភពទុនពីកម្មវិធី ១៧១៩ និងកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងផ្តោតលើថវិកាក្នុងស្រុក ដើម្បីខិតខំបំពេញលក្ខណៈវិនិច្ឆ័យសម្រាប់កសាងជនបទថ្មី។ ជាពិសេសផ្តល់អាទិភាពដល់ការអនុវត្តគម្រោងអគ្គិសនីនៅតាមព្រំដែន និងគម្រោងគមនាគមន៍។ ដោយមានវិធីសាស្រ្តអនុវត្តប្រកបដោយភាពបត់បែន រហូតមកដល់បច្ចុប្បន្ន មុខមាត់នៅស្រុក Dong Van មានការផ្លាស់ប្តូរយ៉ាងខ្លាំងនិងគុណភាពជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើង។ តាមរយៈការអនុវត្តកម្មវិធីនានា អត្រានៃភាពក្រីក្រពី ៦៧.៦៩% (ឆ្នាំ២០២១)  បានថយចុះមកនៅត្រឹម ៦១.១២% នៅដំណាច់ឆ្នាំ២០២២  ហើយទន្ទឹមនឹងនោះ បានបង្កើតការងារថ្មីដល់ពលករជាង ១០.៨០០ នាក់។ល។

លោក Duong Van Thanh អនុប្រធានគណៈកម្មាធិការជនជាតិខេត្ត Ha Giang បានឲ្យដឹងថា៖ “មកដល់បច្ចុប្បន្ននេះ ស្ថាប័ន និងមូលដ្ឋាននានានៃខេត្ត Ha Giang កំពុងខិតខំប្រឹងប្រែងពុះពារជំនះការលំបាកជាបន្ទាន់ និងអនុវត្តការវិនិយោគសាងសង់ថ្មី។ ជាមួយនឹងគោលដៅសមស្រប និងទិសដៅជាក់លាក់ កម្មវិធី ១៧១៩ ត្រូវបានគេរំពឹងថានឹងលើកកម្ពស់និងទាញយកសក្តានុពល និងគុណសម្បត្តិនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ កាត់បន្ថយបន្តិចម្តងៗនូវចំនួនឃុំ និងភូមិដែលជួបការលំបាកពិសេស។ នេះនឹងជាកម្លាំងចលករដ៏សំខាន់សម្រាប់ខេត្ត Ha Giang ពន្លឿនការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ខិតខំក្លាយជាខេត្តអភិវឌ្ឍន៍ធូធារជាបង្គួរនៅតំបន់ភ្នំភាគខាងជើង”៕

បកប្រែដោយ Huyen Trang