leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ព​ការពារព្រំដែនខេត្ត Tay Ninh ថ្លែងមតិក្នុងពិធីបើកវគ្គ
leftcenterrightdel
ប្រតិភូចូលរួមពិធីបើកវគ្គ

ប្រតិភូទាំងឡាយបានសិក្សាចំណេះដឹងទូទៅអំពីជនជាតិភាគតិចនៅវៀតណាម ទស្សនៈ គោលនយោបាយ និងគោលការណ៍ដឹកនាំរបស់បក្សលើបញ្ហាជនជាតិ និងការងារជនជាតិ។ កសាងប្រព័ន្ធនយោបាយមូលដ្ឋានដ៏រឹងមាំនៅក្នុងតំបន់ជនជាតិភាគតិច ការងារគ្រប់គ្រងរបស់រដ្ឋលើវប្បធម៌ជនជាតិ ភារកិច្ចទាំងឡាយក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ...

ផ្អែកលើចំណេះដឹង និងជំនាញចាំបាច់ ប្រតិភូនឹងយកទៅអនុវត្តជាក់ស្តែងក្នុងតួនាទី និងភារកិច្ចដែលបានប្រគល់ជូន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការងារចលនាមហាជន និងការកសាងខឿនការពារព្រំដែនដោយប្រជាជនទាំងមូលឱ្យបានរឹងមាំ៕

បកប្រែដោយ Duy Hoan