រឿងនៅក្នុងភូមិ៖ ឈប់មិនកើតកូនទៀតទេ!
កប.អនឡាញ - ពេលនាងយកកង់ទៅដល់ទីធ្លា អ្នកនាង Lenh បានឮសំឡេងប្ដីនាងស្រែកថា៖ “ម្ដាយវា មកឲ្យលឿនមក ខ្ញុំប្រាប់ឯងមួយ។ នេះជាដំណឹងដ៏អស្ចារ្យ”។ ដោយមិនដឹងថាមានអ្វីកើតឡើងនោះ អ្នកនាង Lanh ក៏ប្រញាប់ចូលទៅក្នុងផ្ទះ។ មិនទាន់សួរទៅលោកប្តីមានរឿងអ្វីទេ ភ្លាមៗ ប្តីនាងបាននិយាយមួយសន្ទុះថា “ខ្ញុំធ្លាប់ឮគេនិយាយច្រើនថា ឥឡូវរដ្ឋអនុញ្ញាតឲ្យគ្រួសារកើតកូនដោយសេរី មិនកំណត់ទេ(!?)។ ដូច្នេះយើងអាចរកឱ្យបានកូនប្រុសដោយមិនបារម្ភអ្វីទៀតឡើយ។
ផ្ទុយពីការរំភើបចិត្តរបស់លោកប្តី នាង Leh ស្រឡាំងកាំងពេលបានឮពាក្យប្តីនិយាយ។ ក្រោយសម្រាលកូនទី៤ ឈ្មោះ Them គឺកូនទី៤ហើយ ឱ្យតែរាល់ពេលដែលនាងឮពាក្យ “កើតកូន”នោះ នាងញ័រខ្លួន ភ័យៗ។ ថែមទាំងគ្រួសារមានកូនស្រី៤នាក់នោះកំពុងខ្វះមុខខ្វះក្រោយហើយ ប៉ុន្តែពេលនេះនឹកដល់ពេលមានកូនថែមទៀតនោះមិនដឹងថារកអ្វីចិញ្ចឹមឱ្យបាន… នឹកឃើញដល់រឿងនោះ នាងបានសួរទៅលោកប្តីថា៖ “ឪវានៅតែចង់មានកូនទៀតពិតប្រាកដមែនទេ? ប្តីថាត្រូវហើយ មានកូនទាល់តែបានកូនប្រុសទើបឈប់ កូនស្រីពេញផ្ទះអ៊ីចឹងទៅណាក៏មិនហ៊ានងើបមុខមើលគេទេ”។
បន្ទាប់ពីទទួលទានបាយពេលល្ងាចរួច ស្ថិតក្នុងសភាពអស់កម្លាំង និងមិនអស់ចិត្ត អ្នកនាង Lenh បានយកកង់មកជិះទៅដល់ផ្ទះអ្នកស្រី Ha ដែលជាកម្មាភិបាលពេទ្យប្រចាំភូមិ។ ក្រោយពេលស្តាប់រឿងរបស់អ្នកនាង Lenh រួច អ្នកស្រី Ha បានខឹងហើយថា៖ “ទុកឲ្យខ្ញុំស្តីគាត់មើល! ធ្វើអញ្ចឹងគឺជាការរំលោភលើគោលនយោបាយប្រជាជន។ ម្យ៉ាងទៀត សុខភាពប្អូនខ្សោយ តើនាងអាចសម្រាលកូនដោយរបៀបណា? តើមានកូនទៀតគឺចិញ្ចឹមម៉េចទៅ? ផ្ទះនាងគឺកំពុងស្ថិតក្នុងចំណោមអ្នកក្រីក្របំផុតក្នុងភូមិទៀតផង”។ បន្ទាប់មក អ្នកស្រី Ha បាននិយាយខ្សឹបអ្វីមួយចូលត្រចៀក នាង Lenh មួយដែលធ្វើឱ្យនាងសប្បាយចិត្ត ច្របូកច្របល់ រួចក៏ជិះកង់ទៅផ្ទះវិញ។
ឃើញប្រពន្ធត្រឡប់មកផ្ទះវិញ លោកប្តីឈ្មោះ Pao ក៏ដើរមកសួរណាំថា៖ “នាងឯងត្រឡប់មកពីណាម៉េចក៏ឃើញសប្បាយម៉្លេះ?”។ អ្នកនាង Lanh ញញឹមថា៖ “ខ្ញុំទើបតែទៅទិញថ្នាំប៉ូវកំលាំង។ ខ្ញុំគិតយ៉ាងហ្មត់ចត់ហើយថា យើងមានកូនថែមទៀតក៏បាន។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងលេបថ្នាំប៉ូវកម្លាំងបន្ថែមទៀត ដើម្បីពង្រឹងសុខភាព នៅថ្ងៃក្រោយមានកូនវាក៏ល្អម៉្យាងដែរ”។
ជិតពីរខែក្រោយមក ដោយទើបតែញ៉ាំអាហារពេលព្រឹកចប់ នាង Lenh បង្ហាញភាពមិនស្រួលក្នុងខ្លួន ដោយក្អួតថែមទៀត។ ដោយមានបទពិសោធន៍ពីលើកមុន លោក Pao បានសួរទៅប្រពន្ធរបស់លោកថា ឬ មានផ្ទៃពោះហើយ? ឆ្លៀតពេលទៅពិនិត្យទៅ! ត្រឹមត្រូវហើយ អ្នកនាង Lenh ងក់ក្បាល រួចប្តូរខោអាវជិះកង់ទៅជួបគ្រូពេទ្យ។ នៅផ្ទះលោក Pao រង់ចាំដោយមានអារម្មណ៍អន្ទះអន្ទែង។
ដល់ពេលជិតថ្ងៃត្រង់ឃើញប្រពន្ធត្រឡប់មកវិញដោយមិននិយាយអ្វីក៏ដើរសំដៅទៅបន្ទប់កេងហើយយំផង លោក Pao ភ័យស្លន់ស្លោរត់ចូល សួរប៉ុន្មានដងហើយ ប្រពន្ធនៅតែបែរមុខទៅខាងក្នុងមិននិយាយទេ ចេះតែយំទេ។ ឃើញក្រដាស នៅក្បាលគ្រែ ស្មានថាជាលទ្ធផលការពិនិត្យសុខភាពរបស់ប្រពន្ធ គាត់ក៏រើសវាមកអាន ហើយស្រឡាំងកាំងពេលឃើញការសន្និដ្ឋានរបស់គ្រូពេទ្យថា៖ “ទារកខ្សោយណាស់ បើទុកឲ្យសម្រាលកូននោះ វាជាហានិភ័យនៃការស្លាប់សម្រាប់មនុស្សទាំងពីរនាក់ម្តាយ និងកូន”។
ដោយនឹកស្មានមិនដល់ លោក Pao បានចុចទូរស័ព្ទទៅកាន់លេខទូរសព្ទរបស់អ្នកស្រីគ្រូពេទ្យ Ha ដើម្បីសុំយោបល់។ ពេលឮការបកស្រាយពីគ្រូពេទ្យ អ្នកស្រី Ha បានស្តីគាត់ថា “អ្នកឯងចង់សម្លាប់ប្រពន្ធម៉ែនទេ? ម៉េចក៏បង្ខំប្រពន្ធកើតកូនទៀត អ្នកឯងមិនចាំលើកទី ៤ កើតកូននោះប្រពន្ធអ្នកឯងជួបគ្រោះថ្នាក់ដល់អាយុជីវិត សំណាងបានជួយសង្គ្រោះទាន់ពេល បើមិនដូច្នេះទេគឺបាត់បង់អាយុជីវិតហើយចាំទេ? ប្រសិនបើនាងមិនបានទទួលការថែទាំបន្ទាន់ទាន់ពេលទេនោះនាងនឹងមិនជួយសង្គ្រោះជីវិតរបស់នាងទេ។ សម្លាប់ប្រពន្ធព្រោះចង់បានកូនប្រុសឬ? តើមានកូនប្រុសធ្វើឱ្យអ្នកឯងមានមោទណភាពណាស់អ្វីបើចិញ្ចឹមបីបាច់មិនបានល្អហើយពេលវាធំឡើងវាជាមនុស្សខូច ញៀនថ្នាំដូចអ្នកខ្លះក្នុងភូមិនោះ”។
ដោយរងការស្តីយ៉ាងខ្លាំងពីសំណាក់គ្រូពេទ្យ លោក Pao មានការភ័យៗហើយថា “អាហ្នឹងខ្ញុំអត់ដឹងទេ បើខ្ញុំដឹងថាវាគ្រោះថ្នាក់ណាស់ ខ្ញុំមិនបង្ខំឱ្យប្រពន្ធមានកូនទៀតទេ។ ឥឡូវនេះខ្ញុំគួរធ្វើយ៉ាងណា? ឃើញ Pao និយាយបែបនេះ អ្នកគ្រូ Ha បានបន្ថយសំឡេងថា៖ “ឥឡូវនេះ មធ្យោបាយតែមួយគត់គឺរំលូតកូនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ផ្ទៃពោះកាន់តែធំ សុខភាពរបស់នាង Lenh កាន់តែខ្សោយ ជីវិតរបស់គាត់នឹងកាន់តែគ្រោះថ្នាក់។ ដូច្នេះតើអ្នកនឹងសង្គ្រោះប្រពន្ធរបស់អ្នកឬរក្សាកូនប្រុសរបស់អ្នក? ឥឡូវកូនប្រុស ឬ ស្រីមិនសំខាន់ទៀតទេ ត្រូវតែសង្គ្រោះប្រពន្ធឱ្យបន្ទាន់ លោក Pao និយាយបែបនេះ។
ដេកក្នុងបន្ទប់ឮប្តីនិយាយបែបនេះ នាង Lenh ក៏ញញឹម។ នឹកស្មានមិនដល់រឿងដែល អ្នកស្រី Ha សម្ដែងមានប្រសិទ្ធភាពភ្លាមៗ ហើយវាក៏បង្ហាញថា លោកប្តីនៅតែស្រឡាញ់គាត់យ៉ាងពិតប្រាកដ។ ដូច្នេះប្រាកដថាគាត់នឹងមិនចាំបាច់មានកូនទៀតទេ ហើយនៅពេលមានឱកាស គាត់នឹងជួយពន្យល់ឱ្យលោកប្តីអំពីគោលនយោបាយចំនួនប្រជាជនរបស់រដ្ឋ ក៏ដូចជាផលវិបាកនៃការមានកូនច្រើន!
បកប្រែដោយ Minh Trung