ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ការបណ្ដុះបណ្ដាលសម្រាប់កម្មាភិបាលនារី តែងតែទទួលបានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ គ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់កម្លាំងនារី។ អាស្រ័យហេតុនេះ វៀតណាមបានមានវឌ្ឍនភាពជាវិជ្ជមានលើសមភាពយេនឌ័រ។ នារីបាននិងកំពុងចូលរួមកាន់តែច្រើនឡើងលើគ្រប់វិស័យក្នុងសង្គម រួមទាំងនយោបាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អត្រាកម្មាភិបាលនារីនៅក្នុងប្រទេសវៀតណាមសព្វថ្ងៃនេះ នៅមានតិច ហើយមានការរីកចម្រើនដែរ ប៉ុន្តែអត្រានៃការកើនឡើងមិនខ្ពស់ និងមិនមាននិរន្តរភាព មិនសមស្របនឹងសក្តានុពល និងការរួមចំណែកដ៏អស្ចារ្យរបស់នារី។

leftcenterrightdel
លោកស្រី Truong Thi Mai ថ្លែងសុន្ទរកថានៅសិក្ខាសាលា (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការចាត់តាំងកម្មាភិបាលនារី ត្រូវលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អង្គការបក្ស ថ្នាក់ដឹកនាំ និងប្រព័ន្ធនយោបាយ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត គោលការណ៍របស់បក្ស ស្ដីពីការកសាងកម្មាភិបាលនារី ជាពិសេសអ្នកដឹកនាំ និងអ្នកគ្រប់គ្រង ព្រមទាំងគោលបំណង និងកម្មវិធីសមភាពយេនឌ័រ ហើយបំពេញបន្ថែម និងអនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការលើកកម្ពស់សមភាពយេនឌ័រ មានដំណោះស្រាយដើម្បីជំនះការលំបាក បញ្ហាប្រឈម និងដែនកំណត់នៃគោលនយោបាយ និងច្បាប់។ល។ ទន្ទឹមនឹងនោះ លើកទឹកចិត្តកម្មាភិបាលនារីឲ្យខិតខំលើកកម្ពស់សមត្ថភាព គុណភាព និងកិត្យានុភាពរបស់ខ្លួន ដើម្បីបំពេញតម្រូវការនៃដំណាក់កាលថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vnanet.vn)

នៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងឡាយបានពិភាក្សា និងបញ្ជាក់អំពីស្ថានភាព និងហេតុផលក្នុងការមិនសម្រេចបាននូវគោលដៅស្ដីពីកម្មាភិបាលនារី តាមសេចក្តីសម្រេចចិត្តលេខ ១១-NQ/TW និងសារាចរលេខ ២១/CT- TW ស្តីពីការបន្តជម្រុញការងារនារីក្នុងស្ថានភាពថ្មី ព្រមទាំងលើកឡើងដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពនៃការងារចាត់តាំងកម្មាភិបាលនារី ស្របតាមតម្រូវការដែលបានកំណត់៕

បកប្រែដោយ Thanh Cong