ក្រោយមកនៅពេលដែលរដ្ឋបានចលនាបងប្អូនជនជាតិតាំងទីលំនៅ ធ្វើស្រែចំការ និងដាំស្រូវសើមនៅលើដីស្រែជណ្ដើរ។ នៅខេត្ត Son La ជនរួមជាតិ La Ha រស់នៅក្នុងភូមិចំនួន ៧១ នៃឃុំចំនួន ២៤ ក្នុងស្រុក៖ Muong La, Quynh Nhai, Thuan Chau និង Moc Chau ក្នុងនោះស្រុក Muong La ជាកន្លែងដែលជនរួមជាតិ La Ha រស់នៅច្រើនជាងគេ។

កាលពីមុន ជីវភាពរស់នៅរបស់ជនជាតិ La Ha ស្ថិតនៅក្នុងភាពអត់ឃ្លាន ភាពក្រីក្រ ផ្ទះសំណាក់បណ្តោះអាសន្ន រួមជាមួយនឹងអនក្ខរកម្ម អាពាហ៍ពិពាហ៍មានជាប់ខ្សែលោហិត និងអាពាហ៍ពិពាហ៍វ័យកុមារបានប្រព្រឹត្ដទៅដ៏ស្មុគស្មាញ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីលើកកំពស់គុណភាពជីវភាពរស់នៅរបស់ជនជាតិភាគតិច និងតំបន់ភ្នំនោះ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ឬការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនជាតិភាគតិចតែងតែទទួលបានអាទិភាពរបស់បក្ស និងរដ្ឋក្នុងការលើកស្ទួយជីវភាពរស់នៅទាំងសម្ភារៈ​ និងស្មារតីរបស់ប្រជាជន។ នៅស្រុក​ Muong La ប៉ុន្មានឆ្នាំមកនេះ គោលនយោបាយពីកម្មវិធី ១៣៤ (កម្មវិធីជួយផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ) និងកម្មវិធី ១៣៥ (កម្មវិធីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ) បានផ្លាស់ប្តូរបន្តិចម្តងៗនូវជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅទីនេះ។

ចំណែកជនជាតិភាគតិច La Ha ដោយអនុវត្តគម្រោងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចសម្រាប់ដំណាក់កាល ២០១៦-២០២៥ យោងតាមសេចក្តីសម្រេចលេខ ២០៨៦/QD-TTg ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ នៃនាយករដ្ឋមន្ត្រី រដ្ឋាភិបាលបានចូលរួមចំណែកដោះស្រាយបញ្ហាលំបាករបស់ជនជាតិភាគតិច ជាពិសេសក្នុងការធានាការរកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូល និងថែរក្សាលក្ខណៈវប្បធម៌ក្នុងតំបន់។ លោក Vu Duc Thuan លេខាគណៈកម្មាធិការបក្សស្រុក Muong La បានឲ្យដឹងថា៖ “យើងតម្រូវឱ្យឃុំទាំងអស់ដែលមានជនរួមជាតិ La Ha រស់នៅត្រូវតែបង្កើតកម្មវិធី និងផែនការដើម្បីណែនាំជួយប្រជាជនកសាងជីវភាពរស់នៅថ្មី។ ជាពិសេសក្នុងរយៈពេលកន្លងមក គោលនយោបាយរបស់បក្ស និងរដ្ឋ ដូចជាកម្មវិធីលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ កម្មវិធីកសាងជនបទថ្មី ... បានជួយហេដ្ឋារចនាសម្ព័ន្ធ និងវប្បធម៌របស់ជនរួមជាតិ La Ha ឱ្យកាន់តែអភិវឌ្ឍន៍”។

leftcenterrightdel
ក្រុមសិល្បៈនៃជនជាតិ La Ha នៅភូមិ Huoi Long ឃុំ Nong Lay ស្រុក Thuan Chau ខេត្ត Son La (រូបថត៖ VNA)

ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងរយៈពេលកន្លងមក ស្រុក Muong La បានមានគោលនយោបាយជាច្រើនក្នុងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋមករស់នៅនៅទីកន្លែងប្រកបដោយស្ថិរភាព និងសុវត្ថិភាព និងផ្លូវធ្វើដំណើរងាយស្រួល... លោក Quang Van Hia មេភូមិ Huoi Tong បានឲ្យដឹងថា៖ “កាលពីមុន ជីវភាពរស់នៅរបស់អ្នកភូមិមានការលំបាកខ្លាំងណាស់ ដោយសារពួកគេរស់នៅក្បែរអូរ ដូច្នេះ ផ្ទះនិងទ្រពសម្បត្ដិត្រូវកូចទៅដោយជំនន់ទឹកភ្លៀង។ ឆ្នាំ ២០១៨ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋចំនួន ៦០ គ្រួសារ ដែលមានប្រជាពលរដ្ឋជាង ៤០០ នាក់ បានបម្លាស់ទីមករស់នៅកន្លែងថ្មី។ ប្រជាពលរដ្ឋមិនត្រឹមតែទទួលបានការជួយរៀបចំកន្លែងស្នាក់នៅប៉ុណ្ណោះទេ ថែមទាំងគ្រួសារនីមួយៗក៏ទទួលបានការជួយឧបត្ថម្ភគោមួយក្បាលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចផងដែរ»។

អាចមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការអនុវត្តបានល្អនូវគោលនយោបាយជនជាតិភាគតិច ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅស្រុក Muong La រួមទាំងជនជាតិ La Ha ត្រូវបានកែល្អយ៉ាងខ្លាំង។ ជាពិសេសការផ្លាស់ប្តូរអំពីការយល់ដឹង ដោយគ្មានការរង់ចាំ និងពឹងផ្អែកលើគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ ជនរួមជាតិបានម្ចាស់ការកាត់បន្ថយភាពក្រីក្រ រួមចំណែកផ្លាស់ប្តូរមុខមាត់ស្រុកកំណើត និងកសាងជីវភាពរស់នៅថ្មី៕

បកប្រែដោយ Pham Diep