អ្នកយកព័ត៌មាន ៖ ឆ្នាំ២០២២ គឺជាឆ្នាំដែលវិស័យសុខាភិបាលជួបការលំបាកជាច្រើន ប៉ុន្តែវិស័យសុខាភិបាលបានខិតខំប្រឹងប្រែង និងជំនះការលំបាកឥតឈប់ឈរ ដើម្បីថែទាំសុខភាពរបស់ប្រជាជន។ តើលោកអនុរដ្ឋមន្ត្រីអាចចែករំលែកលទ្ធផលលេចធ្លោមួយចំនួននៃវិស័យសុខាភិបាលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានទេ?

លោក Do Xuan Tuyen អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ក្នុងឆ្នាំ២០២២ វិស័យសុខាភិបាលបានឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើន ប៉ុន្តែតែងតែទទួលបានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជន ក៏ដូចជាការខិតខំប្រឹងប្រែង និងជំនះការលំបាករបស់កម្មាភិបាលនិងបុគ្គលិក សុខាភិបាល ដូចច្នេះវិស័យសុខាភិបាលនៅតែទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដដែល។ ក្នុងគ្រាលំបាក វិស័យសុខាភិបាលនៅតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រេចបាននូវគោលដៅដែលបានប្រគល់ជូននិងធ្វើឱ្យប្រសើរឡើងនូវការថែទាំ និងការពារសុខភាពរបស់ប្រជាជនក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោក Do Xuan Tuyen អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល

អ្នកយកព័ត៌មាន៖ តើអ្វីៗជាការលំបាកបំផុតដែលវិស័យសុខាភិបាលកំពុងជួបប្រទះ?

លោក Do Xuan Tuyen អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ បច្ចុប្បន្ននេះ ទោះបីជាប្រព័ន្ធឯកសារច្បាប់ត្រូវបានកែលម្អជាបណ្តើរៗក៏ដោយក៏នៅតែមានការជំពាក់ជំពិនជាច្រើន ជាពិសេសទាក់ទងនឹងការទិញ ការដេញថ្លៃសំភារៈ សង្គមភាវូបនីយកម្ម  ស្វ័យភាព និងការគ្រប់គ្រងមន្ទីរពេទ្យសាធារណៈ។ មូលនិធិធានារ៉ាប់រងសុខភាពមានហានិភ័យនៃអតុល្យភាពដោយសារអត្រាប្រាក់បង់ទាប។ ការបែងចែកបុគ្គលិកសុខាភិបាលមិនសមស្របក្នុងចំណោមតំបន់ ហើយគុណភាពនៃធនធានមនុស្សនៅមានកម្រិតនៅមូលដ្ឋាន។ ចំនួនបុគ្គលិកសុខាភិបាលដែលឈប់ពីការងារ ជាពិសេសបុគ្គលិកដែលមានបទពិសោធន៍និងមានសមត្ថភាពនៅគ្រឹះស្ថានសុខាភិបាលសាធារណៈបានកើនឡើង។ ការខ្វះខាតថ្នាំពេទ្យ សំភារៈបរិក្ខារពេទ្យបានប្រព្រឹត្ដទៅនៅគ្រឹះស្ថានសុខាភិបាលនៅទូទាំងប្រទេស។ សមត្ថភាពរបស់ប្រព័ន្ធសុខាភិបាល ជាពិសេសថ្នាក់មូលដ្ឋាន និងសុខាភិបាលបង្ការនៅមានកម្រិត។ យន្តការនិងគោលនយោបាយលើកទឹកចិត្តគ្រឹះស្ថានសុខាភិបាលឯកជនមិនទាន់រឹងមាំ។  ជំងឺមួយចំនួនដូចជាជំងឺគ្រុនឈាម ជំងឺពងបែកដៃជើងនិងក្នុងមាត់បានកើនឡើង។ អត្រានៃការចាក់ថ្នាំបង្ការនៅតាមតំបន់មួយចំនួន និងក្រុមជនជាតិ​ភាគតិចនៅមានកម្រិតទាប…។

អ្នកយកព័ត៌មាន៖ នាពេលកន្លងមក ការខ្វះខាតសម្ភារៈបរិក្ខារពេទ្យ; បុគ្គលិកពេទ្យសូមលាឈប់ពីការងារ.....បានបង្កការលំបាកយ៉ាងខ្លាំងដល់បណ្ដាមន្ទីរពេទ្យ។  តើវិស័យសុខាភិបាលបានមានដំណោះស្រាយអ្វីខ្លះដើម្បីដោះស្រាយ?

លោក Do Xuan Tuyen អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ក្រសួងសុខាភិបាលបានប្តេជ្ញាចិត្តលើការពង្រឹងធនធានមនុស្សផ្នែកសុខាភិបាល ព្រមទាំងស្នើទៅរដ្ឋាភិបាលអនុម័តលើរបប និងគោលនយោបាយដើម្បីបុគ្គលិកសុខាភិបាលស្ងប់ចិត្តបំពេញការងារ។ ដើម្បីដោះស្រាយនូវការខ្វះខាតថ្នាំពេទ្យ សំភារៈបរិក្ខារពេទ្យ ជីវសាស្ត្រវេជ្ជសាស្ត្រផ្នែកសុខាភិបាលបានអនុវត្ដដំណោះស្រាយដូចជា៖ ផ្តោតលើការគ្រប់គ្រង ការផ្តល់អាជ្ញាប័ណ្ណ និងផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ។ បន្តពិនិត្យនិងអនុវត្តតម្លៃសេវាវេជ្ជសាស្រ្តនិងវ៉ាក់សាំងត្រឹមត្រូវ, ស្រាវជ្រាវដើម្បីកែលម្អវិធីសាស្រ្តនៃការបង់ថ្លៃសេវាវេជ្ជសាស្រ្ត។

ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាលក៏យកចិត្ដទុកដាក់ និងមានដំណោះស្រាយសម្រាប់បញ្ហាសំខាន់ៗផ្សេងទៀតដូចជា៖ អនុវត្តការត្រួតពិនិត្យសុវត្ថិភាពសម្រាប់ស្បៀងអាហារ ដោយផ្អែកលើការវាយតម្លៃហានិភ័យ ការផលិត អាជីវកម្មខ្សែសង្វាក់ ......; ជំរុញការអនុវត្តកម្មវិធីធ្វើបរិវត្ត្កកម្មឌីជីថលសុខភាពនៅទូទាំងប្រទេស។ វិស័យសុខាភិបាលបន្តផ្ដោតលើការគ្រប់គ្រងប្រកប​ដោយប្រសិទ្ធភាពនូវជំងឺរាតត្បាត Covid-19 និងជំងឺរាតត្បាតថ្មី។ ពង្រឹងការគ្រប់គ្រង និងព្យាបាលជំងឺមិនឆ្លង គ្រោះថ្នាក់និងរបួស និងលើកកម្ពស់សុខភាពរបស់ប្រជាជន។ អនុវត្តកម្មវិធីនិងគម្រោងវិនិយោគលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាល ជាពិសេសគ្រឹះស្ថានសុខាភិបាល និងបង្កើតប្រព័ន្ធគ្រប់គ្រងជំងឺរាតត្បាតនៅគ្រប់លំដាប់ថ្នាក់។

អ្នកយកព័ត៌មាន៖ ការទូទាត់បំណុលធានារ៉ាប់រងសុខភាពក៏ជាបញ្ហាលេចធ្លោផងដែរ។ តើក្រសួងសុខាភិបាល និងក្រុមហ៊ុនធានារ៉ាប់រងសង្គមវៀតណាមនឹងមានដោះស្រាយអ្វីខ្លះ?

លោក Do Xuan Tuyen អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ក្រសួងសុខាភិបាលបានសម្របសម្រួលជាមួយក្រុមហ៊ុនធានារ៉ាប់រងសង្គមវៀតណាមដើម្បីណែនាំអំពីការទូទាត់ថ្លៃពិនិត្យសុខភាពសម្រាប់គ្រឹះស្ថានសុខាភិបាលក្នុងឆ្នាំ ២០២១ ជាមួយនឹងថវិកាសរុបប្រមាណ ៤.៥០០ ពាន់លានដុង។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល និងធានារ៉ាប់រងសង្គមវៀតណាម កំពុងបន្តពិនិត្យដើម្បីណែនាំគ្រឹះស្ថានសុខាភិបាលនានា ទូទាត់បំណុលធានារ៉ាប់រងសុខភាពនៅឆ្នាំ ២០១៨,២០១៩​,២០២០,​២០២១។  បំណុលនេះត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារធានារ៉ាប់រងនៅគ្រឹះស្ថានសុខាភិបាល  ប៉ុន្តែដោយសារហេតុផល ផ្សេងៗគ្នាដែលមិនត្រូវបានទូទាត់ទេ។  ក្រសួងសុខាភិបាល និងទីភ្នាក់ងារធានារ៉ាប់រងសង្គមវៀតណាមក៏បានឯកភាពគ្នាផ្ទៀងផ្ទាត់និងទូទាត់សម្រាប់មណ្ឌលសុខភាពនៅទូទាំងប្រទេស។

អ្នកយកព័ត៌មាន៖  ច្បាប់ស្តីពីការពិនិត្យសុខភាព (ធ្វើវិសោធនកម្ម) ត្រូវបានរដ្ឋសភាអនុម័ត និងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ នៅក្នុងខ្លឹមសារនៃច្បាប់នេះមានការផ្លាស់ថ្មីជាច្រើន ដើម្បីគ្រឹះស្ថានសុខាភិបាលប្រតិបត្តិការបានល្អជាង បម្រើការថែទាំអ្នកជំងឺឱ្យកាន់តែប្រសើរឡើង។ តើក្រសួងនឹងធ្វើអ្វីខ្លះដើម្បីជំរុញច្បាប់នេះឱ្យចូលជាធរមានយ៉ាងឆាប់ៗ និងមានប្រសិទ្ធភាព?

លោក Do Xuan Tuyen អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការពិនិត្យសុខភាព (ធ្វើវិសោធនកម្ម) ដើម្បីបន្តអនុវត្ដគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការពង្រឹងការការពារ និងថែទាំសុខភាពប្រជាជនក្នុងស្ថានភាពថ្មី។ អាស្រ័យហេតុនេះ បង្ហាញពីស្មារតីប្រកាន់យកអ្នកជំងឺជាស្នូលក្នុងគ្រប់សកម្មភាពក្នុងពិនិត្យសុខភាព ដោយផ្អែកលើមូលដ្ឋាននោះ បង្កើតលក្ខខណ្ឌសម្រាប់អ្នកជំងឺទទួលបានសេវាពិនិត្យ និងព្យាបាលប្រកបដោយគុណភាពខ្ពស់និងស្របតាមស្តង់ដារអន្តរជាតិ។ បញ្ហាសង្គមភាវូបនីយកម្មក្នុងសេវាសុខភាពមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកជំងឺទទួលបានសេវាសុខភាពដោយសមធម៌នៅគ្រឹះស្ថានសុខាភិបាលសាធារណៈនិងឯកជន។ ម៉្យាងវិញទៀត ចាំបាច់ត្រូវធានាសិទ្ធិរបស់អ្នកជំងឺនិងការទទួលខុសត្រូវរបស់គ្រឹះស្ថានពិនិត្យសុខភាព និងព្យាបាល..។

បន្ទាប់ពីច្បាប់ស្តីពីការពិនិត្យសុខភាព (ធ្វើវិសោធនកម្ម) ចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រសួងសុខាភិបាល បាននិងកំពុងផ្ដល់សេនាធិការជូនរដ្ឋាភិបាលឱ្យចេញសេចក្តីសម្រេចប្រគល់ភារកិច្ចជូនក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្ដល់សេនាធិការជូនរដ្ឋាភិបាលចេញប្រកាសឯកសារនៃការអនុវត្ដច្បាប់នេះ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានរៀបចំផែនការចេញសារាចរណែនាំស្របច្បាប់ និងក្រឹត្យរបស់រដ្ឋាភិបាល។ ដើម្បីអោយច្បាប់ស្តីពីការពិនិត្យ (វិសោធនកម្ម) ចូលជាធរមានក្នុងពេលឆាប់ៗនេះ មិនត្រឹមតែក្រសួងសុខាភិបាលទេ ខ្ញុំសូមស្នើទៅក្រសួង ស្ថាប័នពាក់ព័ន្ធសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលដើម្បីផ្ដល់សេនាធិការជូនរដ្ឋាភិបាលឱ្យចេញក្រឹត្យបានឆាប់។ ជាមួយនឹងទំនួលខុសត្រូវរបស់ក្រសួងសុខាភិបាល យើងខ្ញុំប្ដេជ្ញានឹងចេញសារាចរណែនាំឲ្យឆាប់បំផុត និងលឿនបំផុត ដើម្បីឲ្យច្បាប់អនុវត្តបានស្របគ្នាចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ តទៅ៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Pham Diep