តាំងពីព្រឹកព្រលឹម នៅមណ្ឌលសុខភាពឃុំ A Vao ប្រជាជនជាច្រើនបានប្រមូលផ្តុំគ្នាមកពិនិត្យសុខភាព។ ក្រៅពីការពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ គ្រូពេទ្យក៏បានណែនាំប្រជាជនពីរបៀបហូបស្អាត និងការពារជំងឺទូទៅក្នុងរដូវរងា។

លោក  Ho May នៅភូមិ Ra Ro ឃុំ A Vao បានចែករំលែកថា៖ “ក្នុងប៉ុន្មានថ្ងៃកន្លងមក ខ្ញុំឃើញមនុស្សឈឺ មិនអាចធ្វើអ្វីបាន។ ថ្ងៃនេះ គ្រូពេទ្យយោធាបានពិនិត្យសុខភាពឲ្យខ្ញុំ។ ខ្ញុំឆ្លងមេរោគ B។ ឥឡូវខ្ញុំគ្រាន់តែលេបថ្នាំពេទ្យ”។

leftcenterrightdel
គ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត Quang Tri ពិនិត្យ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជននៅឃុំ A Vao

ក្នុងឱកាសនេះ សម្ព័ន្ធសមាគមនារីនៃការិយាល័យភស្តុភារ (បញ្ជាការដ្ឋានយោធាខេត្ត Quang Tri) បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនសម្រាប់ប្រជាជនឃុំ A Vao ដូចជា៖ ការផ្សព្វផ្សាយអំពីការថែទាំសុខភាពបន្តពូជ ផែនការគ្រួសារ; ការប្រឹក្សាលើការការពារ និងព្យាបាលជំងឺទូទៅមួយចំនួនសម្រាប់ស្ត្រី។ ទន្ទឹមនឹងនោះ ក្រុមបេសកកម្មបានប្រគល់អំណោយចំនួន ១៥ ជូនអ្នកទទួលរបបពីរដ្ឋ និងសមាជិកាដែលជួបការលំបាកនៅក្នុងឃុំ ដោយសរុបជាទឹកប្រាក់ជាង ៥០ លានដុង។

លោកស្រី Ho Thi Mi នៅភូមិ Tan Di 2 ឃុំ A Vao បានចែករំលែកថា៖ “ខ្ញុំសូមថ្លែងអំណរគុណចំពោះកងទ័ព និងគ្រូពេទ្យច្រើនណាស់! ថ្ងៃនេះ កងទ័ព និងគ្រូពេទ្យមកពិនិត្យ ចែកថ្នាំពេទ្យ  និងផ្តល់អំណោយជូនគ្រួសារខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់!”។

នាពេលថ្មីៗនេះ បញ្ជាការដ្ឋានយោធាខេត្ត Quang Tri បានបញ្ជាណែនាំកងវរសេនាធំទ័ពថ្មើរជើងលេខ ៨៤២ និងបញ្ជាការដ្ឋានយោធាស្រុក Dakrong សម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន អនុវត្តការងារចលនាមហាជននៅឃុំ A Vao។ អង្គភាព រួមជាមួយប្រជាជន បានជីក ចាក់បំពេញ និងជួសជុលផ្លូវអន្តរភូមិ និងផ្លូវអន្តរឃុំជិត៣គីឡូម៉ែត្រ ជីកបង្គន់រណ្តៅចំនួន ៣០, រណ្តៅសម្រាមចំនួន ៥; បានផ្តល់សម្លៀកបំពាក់ជាង ២០០ ឈុត និងសៀវភៅចំនួន ៥០០ ក្បាល រួមទាំងសៀវភៅសរសេរ និងប៊ិច ជូនសិស្សានុសិស្ស និងផ្តល់អំណោយចំនួន ១៥ កញ្ចប់ជូនគ្រួសារទទួលរបបពីរដ្ឋ គ្រួសារដែលជួបការលំបាក។ល។

លោក Ho Van Hai អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ A Vao បានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេលកន្លងមក កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត បានជួយមូលដ្ឋានក្នុងការលុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ និងការកសាងជនបទថ្មី។ ដោយសារទំនៀមទម្លាប់ និងជីវភាពលំបាក ប្រជាជនភាគច្រើននៅទីនេះតែងតែមិនទៅពិនិត្យសុខភាពជាប្រចាំទេ។  ដូច្នេះ ការពិនិត្យ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនលើកនេះកាន់តែមានអត្ថន័យណាស់។ គណកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន គោរពយ៉ាងខ្លាំងចំពោះមនោសញ្ចេតនា និងការយកចិត្តទុកដាក់របស់កងទ័ពជូនចំពោះប្រជាជន។ ខ្ញុំសង្ឃឹមថា នឹងបន្តមានកម្មវិធីដ៏មានន័យជាច្រើនបែបនេះនៅឃុំ A Vao នាពេលខាងមុខ”៕

បកប្រែដោយ Huyen Trang