ចម្លើយ៖ សំណួរដែលអ្នកសួរត្រូវបានកំណត់នៅក្នុងអនុក្រឹត្យលេខ 05/2011/ND-CP ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១១ របស់រដ្ឋាភិបាល ដូចតទៅ៖

- ជនជាតិភាគតិច គឺជាបណ្តាជនជាតិដែលមានចំនួនប្រជាជនតិចជាងប្រជាជនភាគច្រើននៅក្នុងទឹកដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

- ជនជាតិភាគច្រើនគឺជាជនជាតិដែលមានចំនួនប្រជាជនច្រើនជាង ៥០% នៃចំនួនប្រជាជនសរុបរបស់ប្រទេសទាំងមូល បើយោងតាមជំរឿនជាតិ។

- តំបន់ជនជាតិភាគតិចគឺជាតំបន់ដែលមានជនជាតិភាគតិចជាច្រើនរស់នៅជាមួយគ្នាប្រកបដោយស្ថិរភាពក្នុងសហគមន៍ ក្នុងទឹកដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

- ជនជាតិភាគតិចកម្រមនុស្ស គឺជាជនជាតិដែលមានចំនួនប្រជាជនតិចជាង ១ ម៉ឺននាក់។

- ជនជាតិភាគតិចជួបការលំបាកពិសេស គឺជាជនជាតិដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាកខ្លាំង ស្របតាមលក្ខណៈវិនិច្ឆ័យចំនួន ៣ ដូចខាងក្រោម៖

ក) អត្រានៃគ្រួសារក្រីក្រនៅក្នុងភូមិមានច្រើនជាង ៥០% បើប្រៀបធៀបនឹងអត្រានៃគ្រួសារក្រីក្រនៅទូទាំងប្រទេស;

ខ) សូចនាករអភិវឌ្ឍន៍នៃការអប់រំ និងបណ្តុះបណ្តាល សុខភាពសហគមន៍ និងគុណភាពប្រជាជនគឺទាបជាង ៣០% បើប្រៀបធៀបនឹងអត្រាមធ្យមរបស់ប្រទេសទាំងមូល;

គ) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចាំបាច់មានគុណភាពទាប ឆ្លើយតបនឹងកម្រិតអប្បបរមា ដើម្បីបម្រើជីវភាពរបស់នៅរបស់ប្រជាជន។

leftcenterrightdel
រូបថតឧទាហរណ៍៖ baodantoc.vn

* មិត្តអ្នកអាន Vu Thanh Binh នៅសង្កាត់ Son Giang ទីរួមខេត្ត Phuoc Long ខេត្ត Binh Phuoc បានសួរថា៖ តើច្បាប់កំណត់អំពីសំណុំរឿងស្នើសុំលិខិតអនុញ្ញាតសាងសង់សម្រាប់ការសាងសង់សំណង់សាសនាយ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមបញ្ញត្តិនៃប្រការទី ៤ មាត្រាទី ៩៥ នៃច្បាប់លេខ ៦២/២០២០/QH14 វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីសំណង់ឆ្នាំ ២០១៤ សំណុំរឿងស្នើសុំលិខិតអនុញ្ញាតសាងសង់សម្រាប់សំណង់សាសនារួមមាន៖

- ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់;

- ច្បាប់ចម្លងនៃឯកសារបញ្ជាក់សិទ្ធិប្រើប្រាស់ដី ដូចដែលបានកំណត់ដោយច្បាប់ភូមិបាល;

- ច្បាប់ចម្លងនៃការសម្រេចចិត្តអនុម័តគម្រោង ឬការសម្រេចចិត្តវិនិយោគ;

- សំណុំរឿងរចនាសំណង់;

- សេចក្តីប្រកាសអំពីសមត្ថភាព និងបទពិសោធន៍របស់អង្គការរចនា ឬបុគ្គលដែលទទួលបន្ទុករចនាសំណង់ ភ្ជាប់ជាមួយច្បាប់ចម្លងនៃលិខិតបញ្ជាក់ការអនុវត្តរបស់អ្នករចនា។

- មតិជាលាយលក្ខណ៍អក្សរអំពីភាពចាំបាច់នៃការសាងសង់ និងទំហំនៃសំណង់ដោយភ្នាក់ងារជំនាញខាងជំនឿ សាសនា ក្រោមគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត៕

បកប្រែដោយ Huyen Trang