យោងតាមលោក Ngo Hoang Ba អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក Vinh Thanh បានឲ្យដឹងថា សមិទ្ធផលដែលមូលដ្ឋានសម្រេចបាន គឺអាស្រ័យដោយមានសាមគ្គីភាព ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងពីប្រព័ន្ធនយោបាយទាំងមូល និងការពួតដៃរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ក្នុងនោះ មានការគាំទ្រយ៉ាងសកម្មពីអាចារ្យ គណៈកម្មាធិការនៃសហគមន៍កាតូលិក ឥស្សរជន និងប្រជាជនកាន់សាសនា ដែលបានកៀរគរប្រជាជនរួមវិភាគទានជាង ៣៦០ ពាន់លានដុង ហើយបរិច្ចាគដី និងដំណាំ... ដើម្បីពង្រីក និងកែលម្អផ្លូវប្រវែង ១២៥ គីឡូម៉ែត្រ; ទន្ទឹមនឹងនោះ បានសហការជាមួយអង្គការសមាជិក កៀរគរសាងសង់ផ្ទះចំនួន ៤៨៤ ខ្នង ដែលមានតម្លៃជាង ១៨ ពាន់លានដុង ជួយដល់គ្រួសារចំនួន ៧៩៤ រួចផុតពីភាពក្រីក្រ។ល។

ទន្ទឹមនឹងនោះ អនុវត្តកម្មវិធីគោលដៅជាតិលើការកសាងជនបទថ្មី លើកកំពស់គុណភាពជីវភាពសម្ភារៈ និងស្មារតីសម្រាប់ប្រជាជន គណៈកម្មការសាមគ្គីកាតូលិកស្រុក Vinh Thanh តែងតែជំរុញយ៉ាងសកម្មនូវការងារផ្សព្វផ្សាយ និងកៀរគរសហគមន៍កាតូលិក ចូលរួមកសាងជីវភាពវប្បធម៌ រួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជនបទ។ល។

leftcenterrightdel
ប្រជាជននៅឃុំ Thanh Thang ស្រុក Vinh Thanh ទីក្រុង Can Tho ចូលរួមសាងសង់ផ្លូវគមនាគមន៍

លោក Tran Thanh Dung ប្រធានគណៈកម្មការសាមគ្គីកាតូលិកស្រុក Vinh Thanh បានមានប្រសាសន៍ថា៖ “នាពេលកន្លងមក គណៈកម្មការសាមគ្គីកាតូលិកស្រុក បានសម្របសម្រួលកៀរគរប្រជាជនកាន់សាសនាគ្រប់ៗរូប កសាង "ផ្លូវលោកល្អ ផ្លូវធម៌ល្អ" និងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ សហគមន៍កាតូលិក និងគ្រួសារកាន់សាសនាជាច្រើនបានស្ម័គ្រចិត្តចូលរួមវិភាគទានរាប់សិបពាន់លានដុង ដើម្បីកែលម្អ ពង្រីក និងចាក់បេតុងស្ពាន ផ្លូវអន្តរឃុំ និងផ្លូវអន្តរភូមិ; ធ្វើទំនប់ដើម្បីការពារការបាក់ដី; សាងសង់ឡដុតកាកសំណល់...; យកចិត្តទុកដាក់ជម្រុញការសិក្សា ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ផ្តល់អំណោយ និងសាងសង់ផ្ទះ... ដែលមានតម្លៃសរុបជាង ៨ ពាន់លានដុង”។

ដោយលើកតម្កើងស្មារតី “សាសនារួមដំណើរជាមួយប្រជាជាតិ” របស់ពុទ្ធសាសនា Hoa Hao ក្នុងប៉ុន្មានឆ្នាំកន្លងមក រួមជាមួយអាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសមាគមពុទ្ធសាសនា Hoa Hao ស្រុក Vinh Thanh បានធ្វើសកម្មភាពកៀរគរធនធានមនុស្ស រួមវិភាគទាន ចូលរួមកសាងផ្លូវគមនាគមន៍ជនបទ ធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរក្នុងការកសាង និងបំពេញលក្ខណៈវិនិច្ឆ័យជនបទថ្មី។ លោក Nguyen Van Biet ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Hoa Hao ស្រុក Vinh Thanh បានចែករំលែកថា៖ “ជាមួយនឹងបាវចនាដែលរដ្ឋ និងប្រជាជនធ្វើការរួមគ្នា ពុទ្ធសាសនិកជន Hoa Hao បានលើកកម្ពស់ស្មារតីឧស្សាហ៍ព្យាយាម និងច្នៃប្រឌិត មូលដ្ឋាននានាបានបង្កើតក្រុមសប្បុរសធម៌ លើកឡើង និងអនុវត្តដំណោះស្រាយសាងសង់ស្ពាន និងផ្លូវជនបទ ផ្សព្វផ្សាយ និងកៀរគរប្រជាជន ផលិត និងអភិវឌ្ឍសេដ្ឋកិច្ច ពួតដៃគ្នាក្នុងការងារសប្បុរសធម៌ ការងារសង្គម ចូលរួមកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ”។

ប្រើកម្លាំងប្រជាជនដើម្បីបម្រើប្រជាជន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពរបស់ជនជាតិកាន់សាសនានៅស្រុក Vinh Thanh ដែលគួរត្រូវបានផ្សព្វផ្សាយ និងពង្រីកបន្ថែមទៀត។ ពីចលនា “ប្រជាជនទាំងអស់រួបរួមកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ ជីវភាពល្អ សាសនាល្អ” នៅស្រុក Vinh Thanh បានរួមចំណែកលើកកំពស់គុណភាពជីវភាព កសាងជនបទឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕

បកប្រែដោយ Huyen Trang