នៅឯផ្ទះវប្បធម៌ភូមិ Lang បន្ទាប់ពីបញ្ឈប់ការងារនៅស្រែចម្ការអស់មួយថ្ងៃ អ្នកភូមិបានប្រមូលផ្តុំគ្នានៅផ្ទះវប្បធម៌ដើម្បីចូលរួមសកម្មភាពកីឡា វប្បធម៌ និងសិល្បៈ។ល។ នៅក្នុងបរិវេណផ្ទះវប្បធម៌ភូមិ មានកន្លែងមួយសម្រាប់ប្រជាជនហាត់កីឡា ជា​មួយនឹង​ឧបករណ៍ជាច្រើនប្រភេទសម្រាប់មនុស្សគ្រប់វ័យ។

លោកស្រី Ha Thi Linh អ្នកភូមិ Lang បានចែករំលែកថា៖ “រាល់ពេលរសៀល យើងខ្ញុំមកទីនេះដើម្បីហាត់ប្រាណ និងជួបសំណេះសំណាលជាមួយមនុស្សគ្រប់គ្នានៅក្នុងភូមិ វាពិតជាសប្បាយណាស់! អាស្រ័យដោយមានគម្រោងកងទ័ពប្រជាជនបាន​ជួយប្រជាជនក្នុងភូមិកាន់តែជិតស្និទ្ធជាមួយគ្នា”។

leftcenterrightdel
ប្រជាជនហាត់ប្រាណនៅក្នុងបរិវេណផ្ទះវប្បធម៌របស់ភូមិ Lang (ខែមករា ឆ្នាំ ២០២៤)

ភូមិ Lang មានគ្រួសារចំនួន ៧៦ ជាមួយប្រជាជនជាង ៣០០ នាក់ ហើយ ១០០% ជាជនជាតិ Thai  ជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំបាក និងខ្វះខាតគ្រប់សព្វបែបយ៉ាង។ ក្រោយពីដាក់ឲ្យដំណើរការប្រើប្រាស់អស់ជាច្រើនឆ្នាំ ផ្ទះវប្បធម៌របស់ភូមិកាន់តែយ៉ាប់យ៉ឺន។

អនុវត្តគម្រោងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារចលនាមហាជននៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៤ ក្នុងដំណាក់កាល ២០២៣-២០៣០ និងឆ្នាំបន្តបន្ទាប់ និងចលនាប្រឡងប្រណាំង “កងកម្លាំងប្រដាប់អាវុធខេត្ត Thanh Hoa ពួតដៃកសាងជនបទថ្មី” បញ្ជាការដ្ឋានយោធាស្រុក Quan Son បានធ្វើការអង្កេត បង្កើតផែនការ រាយការណ៍ជូនបញ្ជាការដ្ឋានយោធាខេត្ត និងយោធភូមិភាគទី ៤ ដើម្បីអនុម័ត និងអនុវត្តការកសាង “តំបន់វប្បធម៌ កីឡាពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន” នៅភូមិ Lang ដែលគ្រោងចំណាយថវិកាសរុបចំនួន ៤៥៩ លានដុង (ក្នុងនោះ យោធភូមិភាគទី៤ ឧបត្ថម្ភថវិកាចំនួន ២៥០ លានដុង; ថវិការបស់ស្រុក និងបរិច្ចាគដោយប្រជាជនមានចំនួន ២០៩ លានដុង)។

បន្ទាប់ពីបានសាងសង់អស់រយៈពេលពីរខែ ដោយមានការពួតដៃពីកម្មាភិបាល និងបុគ្គលិកនៃបញ្ជាការដ្ឋានយោធាស្រុក Quan Son និងអ្នកភូមិ គម្រោងនេះត្រូវបានបញ្ចប់ដោយមានទីលានបាល់ទះ ទីលានវាយសី; ជួសជុល កែលម្អ និង​លាបពណ៌ផ្ទះវប្បធម៌ថ្មី របង និងបង្គន់។ល។

លោក Luong Van Nhien លេខាបក្ស និងជាមេភូមិបានមានប្រសាសន៍ថា៖ “ក្នុងអំឡុងពេលសាងសង់ មិនថាក្តៅ ឬភ្លៀង ថ្ងៃឬយប់នោះទេ កងទ័ពស្រុក Quan Son តែងតែប្រកៀកស្មាជាមួយអ្នកភូមិ ដើម្បីឲ្យគម្រោងនេះអាចបញ្ចប់ និងដាក់ឲ្យប្រើប្រាស់តាមការគ្រោងទុក”។

លោកស្រី Luong Thi Hanh លេខាគណៈកម្មាធិការបក្សស្រុក Quan Son បានឲ្យដឹងថា៖ “តំបន់វប្បធម៌ និងកីឡាពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅភូមិ Lang មានអត្ថន័យជាក់ស្តែង បង្ហាញពីមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជនចំពោះប្រជាជន; រួមចំណែកបំពេញតម្រូវការបន្ទាន់អំពីសម្ភារៈបរិក្ខារ ទីកន្លែងសកម្មភាពវប្បធម៌ និងកីឡាសម្រាប់អ្នកភូមិ។ តំបន់វប្បធម៌ និងកីឡាទាក់ទាញប្រជាជនយ៉ាងច្រើនកុះករមកហាត់ប្រាណជារៀងរាល់ថ្ងៃ រួមចំណែកលើកកម្ពស់ជីវភាពខាងស្មារតី និងសុខភាពរបស់ប្រជាជនកាន់តែប្រសើរឡើង ជួយភូមិរក្សាលក្ខណៈ​វិនិច្ឆ័យជនបទគំរូថ្មី”៕

បកប្រែដោយ Huyen Trang