ចម្លើយ៖ យោងតាមបញ្ញត្តិនៃមាត្រាទី៣២ នៃច្បាប់ស្តីពីជំនឿសាសនា អង្គការសាសនា និងអង្គការសាសនាក្រោមឱវាទ អនុវត្តការតែងតាំង ការបោះឆ្នោត អ្នកមុខអ្នកការ និងមុខតំណែងសាសនា តាមធម្មនុញ្ញរបស់អង្គការសាសនា។

បុគ្គលដែលត្រូវបានតែងតាំង បោះឆ្នោត ឬតែងតាំងជាអ្នកមុខអ្នកការ ឬមុខតំណែង ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖ មានសមត្ថភាពពេញលេញខាងរដ្ឋប្បវេណី; មិនក្នុងអំឡុងពេលអនុវត្តវិធានការគ្រប់គ្រងរដ្ឋបាលក្នុងវិស័យជំនឿ និងសាសនា; មិនមានប្រវត្តិបទឧក្រិដ្ឋ ឬមិនមែនជាជនដែលត្រូវចោទប្រកាន់តាមបញ្ញត្តិនៃច្បាប់នីតិវិធីព្រហ្មទណ្ឌ។

leftcenterrightdel
រូបថតឧទាហរណ៍

យោងតាមបទប្បញ្ញត្តិនៃប្រការទី ២ មាត្រាទី ៥១ នៃច្បាប់ស្តីពីជំនឿ សាសនា សម្រាប់ជនបរទេសដែលរស់នៅស្របច្បាប់ក្នុងប្រទេសវៀតណាម ត្រូវបានតែងតាំង ឬដំឡើងឋានៈនោះ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ ទទួលបានការបណ្តុះបណ្តាលនៅស្ថាប័នបណ្តុះបណ្តាលសាសនានៅប្រទេសវៀតណាម; គោរពតាមច្បាប់វៀតណាម។

* មិត្តអ្នកអាន Doan Van Duc នៅសង្កាត់ Him Lam ទីក្រុង Dien Bien Phu ខេត្ត Dien Bien បានសួរថា៖ តើការជួយឧបត្ថម្ភការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់អំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រីជនជាតិភាគតិចត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលមិត្តអ្នកសួរត្រូវបានកំណត់ក្នុងប្រការទី១ មាត្រាទី៣៩ នៃសារាចរលេខ 15/2022/TT-BTC របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដូចតទៅ៖

មាតិកាជួយឧបត្ថម្ភ៖ ការកសាងម៉ាកយីហោ; ចុះឈ្មោះស្តង់ដារតាមការកំណត់; អភិវឌ្ឍការបញ្ជាក់ប្រភព និងការបណ្តុះបណ្តាលលើការគ្រប់គ្រងគុណភាព; ជួយឧបត្ថម្ភការចូលរួមក្នុងផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច; ណែនាំ និងជួយឧបត្ថម្ភការតភ្ជាប់ជាមួយនឹងដំណោះស្រាយសេវាកម្ម logistics និងការទូទាត់តាមអេឡិចត្រូនិក; ការផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសសម្រាប់ក្រុម។

កម្រិតជួយឧបត្ថម្ភនេះមិនលើសពី ១០០ លានដុង/ទម្រង់សាកល្បង។ ក្រុមរកស៊ីចិញ្ចឹមជីវិត ក្រុមសហករណ៍ និងសហករណ៍ដែលមានស្ត្រីជាកម្មសិទ្ធិ ឬសហកម្មសិទ្ធិករ នឹងត្រូវបំពេញការចំណាយដែលនៅសល់ ដើម្បីអនុវត្ត និងរក្សាទម្រង់ប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Huyen Trang