លោកវរសេនីយ៍ឯកបម្រុង Dinh Quoc Viet ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាទីរួមខេត្ត Ba Don បានឲ្យដឹងថា៖ “ដើម្បីលើកទឹកចិត្ត និងចែករំលែកជាមួយកុមារដែលជួបការលំបាក បញ្ជាការដ្ឋានយោធាទីរួមខេត្ត Ba Don បានអនុវត្តទម្រង់ “កងកម្លាំងប្រដាប់អាវុធទីរួមខេត្ត Ba Don ពួតដៃជាមួយកុមារពិការ ដែលជួបការលំបាកនៅតំបន់កាន់សាសនាកាតូលិក” នៅមជ្ឈមណ្ឌលជម្រកនៃក្តីសង្ឃឹមរបស់សមាគមបុព្វជិកជានារី Huong Phuong ដែលមានកុមារកំព្រា និងកុមារពិការចំនួន ១១០ ដល់ ១៣០ នាក់ កំពុងរស់នៅ និងសិក្សា។ ដោយហេតុនេះ រួមចំណែកលើកទឹកចិត្ត និងជួយកុមារទាំងនេះឲ្យពុះពារការលំបាក់”។

leftcenterrightdel
បញ្ជាការដ្ឋានយោធាទីរួមខេត្ត Ba Don ផ្តល់អំណោយជូនកុមារនៅមជ្ឈមណ្ឌលជម្រកនៃក្តីសង្ឃឹមរបស់សមាគមបុព្វជិកជានារី Huong Phuong

ទម្រង់ “កងកម្លាំងប្រដាប់អាវុធទីរួមខេត្ត Ba Don ពួតដៃជាមួយកុមារពិការ ដែលជួបការលំបាកនៅតំបន់កាន់សាសនាកាតូលិក” បានអនុវត្តតាំងពីចុងឆ្នាំ ២០១៩ មក ដែលជាសកម្មភាពជាក់ស្តែងនៃចលនាប្រឡងប្រណាំង “ប្រទេសទាំងមូលពួតដៃគ្នាដើម្បីជនក្រីក្រ - មិនទុកនរណាម្នាក់ចោល”។ ដើម្បីអនុវត្តទម្រង់នេះប្រកបដោយប្រសិទ្ធភាពខ្ពស់ បញ្ជាការដ្ឋានយោធាទីរួមខេត្ត Ba Don បានដកថវិកាមួយផ្នែកពីប្រភពនៃការបង្កបង្កើនផល បំផុសចលនា និងអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភមូលនិធិ "សន្សំសំចៃដើម្បីជួយជនក្រីក្រ"។ ហើយទន្ទឹមនឹងនោះ កៀរគរកម្មាភិបាល បក្ខជន និងនិយោជិត ឱ្យបរិច្ចាគប្រាក់យ៉ាងតិច ៥០,០០០ ដុង ក្នុងមួយខែ។ អ្នកស្រី Nguyen Thi Huong នៅមជ្ឈមណ្ឌលជម្រកនៃក្តីសង្ឃឹមរបស់សមាគមបុព្វជិកជានារី Huong Phuong បានចែករំលែកថា៖ “ជារៀងរាល់ខែ កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាទីរួមខេត្ត Ba Don ទៅមជ្ឈមណ្ឌលដើម្បីផ្តល់អំណោយ និងលើកទឹកចិត្តកុមារពិការ ហើយនៅព្រមទាំងជួយសំអាតមជ្ឈមណ្ឌល កែលម្អកន្លែងលំនៅឋាន និងផ្លូវទៅមក”។

ដោយមានការរួមចិត្តរួមកម្លាំងរបស់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាទីរួមខេត្ត Ba Don និងអង្គការ អង្គការមហាជនក្នុងតំបន់នោះ ទម្រង់ “កងកម្លាំងប្រដាប់អាវុធទីរួមខេត្ត Ba Don ពួតដៃជាមួយកុមារពិការ ដែលជួបការលំបាកនៅតំបន់កាន់សាសនាកាតូលិក” ទទួលបានការគាំទ្រ និងការវាយតម្លៃខ្ពស់ពីគណៈកម្មាធិការបក្ស អាជ្ញាធរដែនដី បញ្ជាការដ្ឋានខេត្ត Quang Binh។ អង្គការ និងបុគ្គលជាច្រើនក្នុង និងក្រៅជួរកងទ័ពក៏បានចូលរួមជួយឧបត្ថម្ភកុមារពិការ។ តាមរយៈទម្រង់នេះ បានរួមចំណែករឹតបន្តឹងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកងទ័ព និងប្រជាជន ចំណងសាមគ្គីភាពរវាងពុទ្ធបរិស័ទជាមួយគ្រិស្តសាសនិក កសាង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ប្រកបដោយស្ថិរភាព៕

បកប្រែដោយ Huyen Trang