ស្នាដៃវិចិត្រសិល្បៈចំនួន ៦៩ រូបត្រូវបានជ្រើសរើសដើម្បីដាក់តាំងបង្ហាញក្នុងពិព័រណ៍ បានបង្ហាញពីរូបភាពយុទ្ធជន និងការចងចាំដែលមិនអាចបំភ្លេចបានក្នុងសម័យសង្រ្គាមតស៊ូ ក៏ដូចជាមនោសញ្ចេតនា និងការដឹងគុណចំពោះវីរៈអ្នកម្តាយវៀតណាម កងសេនាជន  គ្រូពេទ្យដែលបានលះបង់ជីវិត រួមចំណែកក្នុងជ័យជំនះរួមរបស់ប្រទេសជាតិ។

leftcenterrightdel
រូបគំនូរមួយត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ (រូបថត៖ សារមន្ទីរវិចិត្រសិល្បៈវៀតណាម)

ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចង់នាំទស្សនិកជនឱ្យរំឮកដល់អតីតកាលដ៏អង់អាចក្លាហាន ដើម្បីដឹងគុណ និងចងចាំជារៀងរហូតនូវគុណូបការះរបស់វីរជនដែលបានពលីជីវិតដើម្បីការពារមាតុភូមិ។

តាមរយៈការតាំងពិព័រណ៍ សាធារណជនមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេចក្ដីស្នេហាជាតិ សេចក្ដីប្រាថ្នាចង់បានសុខសន្តិភាព ការគោរព និងដឹងគុណចំពោះអ្នកដែលបានលះបង់ និងពលីជីតវិតដើម្បីឯករាជ្យជាតិ និងសុខសន្តិភាពនាបច្ចុប្បន្ននេះ៕

បកប្រែដោយ Huyen Trang