អាស្រ័យដោយឧស្សាហ៍ព្យាយាម សិក្សា និងវិនិយោគក្នុងទិសដៅត្រឹមត្រូវ មកទល់បច្ចុប្បន្ននេះ គ្រួសារលោក Thong មានចំការគិតជាប្រាក់មានតម្លៃរាប់សិបពាន់លានដុង ក្នុងនោះមានដើមកាហ្វេ ៣ ហិកតា និងដើមទុរេនម៉ុងថុងរបស់ថៃចំនួន  ៤ ហិកតា។ ក្នុងឆ្នាំ ២០២១ ដំណាំទុរេនរបស់លោក Thong សម្រេចបានទិន្នផល ៣០ តោនក្នុងមួយហិកតា ហើយទិន្នផលសរុប ១២០ តោន។

បើទោះជារងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺ Covid-19 និងតម្លៃទុរេនបានធ្លាក់ចុះមួយភាគបីបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ក៏ដោយ    ក៏លោក Thong នៅតែទទួលបានប្រាក់ចំណូលសរុបចំនួន ៥.២ ពាន់លានដុងពីដើមទុរេន ៤ ហិកតា។ ដកចំណាយលើការវិនិយោគផលិតកម្ម ប្រាក់ចំណេញសុទ្ធគឺ ៤.៦ ពាន់លានដុង។ តាមការគណនារបស់លោក Thong លើដី Krong No នេះ តម្លៃសេដ្ឋកិច្ចនៃការផលិតទុរេន ១ ហិកតា គឺខ្ពស់ជាងការផលិតកាហ្វេ ១០ ដង។

leftcenterrightdel
លោក Chu Van Thong (ខាងស្ដាំដៃ) ចែករំលែកបទពិសោធន៍ក្នុងការប្តូរពីដាំកាហ្វេទៅដាំទុរេននៅឃុំ Krong No

លោក Chu Van Thong មានស្រុកកំណើតនៅឃុំ Quoc Toan ស្រុក Trung Khanh (ខេត្ត Cao Bang នៅភាគខាងជើង)។ កាលពីឆ្នាំ១៩៨៩ គ្រួសាររបស់គាត់បានទៅធ្វើសេដ្ឋកិច្ចថ្មីនៅស្រុក Lam Ha (ខេត្ត Lam Dong)។ កាលពីឆ្នាំ២០០០ គ្រួសារគាត់បានផ្លាស់លំនៅដ្ឋានទៅឃុំ Krong No ដោយតាំងចិត្តធ្វើសេដ្ឋកិច្ចនៅលើតំបន់ដីថ្មី។

គាត់បានបណ្ដាក់ទុនប្តូរពីការដំកាហ្វេ ៧ ហិកតា មកដាំទុរេន។ ដោយមិនទាន់មានចំណេះដឹងអំពីដើមទុរេន លោក Thong បានទៅសឹក្សានៅតំបន់គេធ្វើចម្ការទុរេននៅខេត្ត Dong Nai និងខេត្ត Tien Giang ដើម្បីស្វែងយល់អំពីបទពិសោធន៍ បច្ចេកទេសដាំ ថែទាំទុរេនម៉ុងថុងរបស់ថៃ។

កាលពីឆ្នាំ ២០០១ គាត់បានចាប់ផ្តើមដាំទុរេនក្នុងចំការកាហ្វេ។ អស់រយៈពេលជាង ១០ ឆ្នាំមក ចាប់តាំងពីឆ្នាំ ២០០១ ដោយជួបប្រទះនឹងការបរាជ័យជាច្រើនក៏ដោយ លោក Thong ក៏ទទួលបានជោគជ័យក្នុងការដាំកាហ្វេចំនួន ៤ ហិកតាដែលពីមានទិន្នផលទាប ទៅជាដាំដើមទុរេន។ ចាប់ពីឆ្នាំ ២០១៨ មក ចម្ការទុរេនគាត់បានចាប់ផ្តើមប្រមូលផល។ ដោយមានប្រាក់ចំណូលរាប់ពាន់លានដុង ក្នុងឆ្នាំ ២០២០ លោក Thong បាន  បង់ទុនជាង ១.៥ ពាន់លានដុងទៀត ដើម្បីទិញយន្តហោះគ្មានមនុស្សបើក T300 និងរថយន្តភីកអាប់ ដើម្បីបម្រើចម្ការទុរេន។

ដោយមានគំនិតពង្រីកផ្ទៃដីដាំទុរេនតែមួយមុខនៅឃុំ Krong No លើកកំពស់គុណភាពផលិតផលឲ្យស្របតាមស្តង់ដារ OCOP ក្រៅពីបន្តប្តូរពីដាំកាហ្វេនៅសេសសល់ចំនួន ៣ ហិកតារបស់គ្រួសារ ទៅជាដាំដើមទុរេននេះ លោក Thong ក៏បានណែនាំ និងជួយគ្រាប់ពូជ និងបច្ចេកទេសដល់គ្រួសារជនជាតិភាគតិចចំនួន ៩ គ្រួសារផ្សេងទៀតនៅក្នុងភូមិ Lach Dong ដើម្បីប្តូរពីការដាំការហ្វេពី ១ ទៅ ២ ហិកតា ក្នុងគ្រួសារនិមួយៗ មកដាំទុរេន។ លោក Thong ក៏បានរៀបចំឯកសារបង្កើតទៅជាក្រុមសហការអភិវឌ្ឍន៍ទុរេននៅភូមិ Lach Dong ផងដែរ។

មកទល់បច្ចុប្បន្ននេះ នៅឃុំ Krong No មានគ្រួសាររាប់សិបជាជនជាតិ Kinh ជនជាតិ M'nong, Ede, Tay និង Thai ... ទទួលបានការជួយឧបត្ថម្ភពីលោក Thong  ហើយបានមានប្រាក់ចំណូលជាង ១ ពាន់លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ។ លោក Chu Van Thong បានក្លាយជាគំរូធ្វើសេដ្ឋកិច្ច ដោយបានកសាងសាមគ្គីភាពរវាងបណ្តាជនជាតិនៅលើទឹកដីដែលកាលពីមុនស្ថិតក្នុងស្ថានភាពលំបាកយ៉ាងខ្លាំងនៅតំបន់ខ្ពង់រាប Tay Nguyen៕

បកប្រែដោយ Huyen Trang