ស្រុក Lam Binh មានដំណាំតែ Khau Mut ជាង ២៥០ ហិកតា ដែលដាំដុះភាគច្រើននៅឃុំ Tho Binh ក្នុងនោះចម្ការតែជាង ២៥ ហិកតា ដោយមានដើមតែចំណាស់ៗដែលមានអាយុកាលជាង ១០០ ឆ្នាំ។ ដើមតែ​ចំណាស់នៅឃុំ Tho Binh  បានដាំប្រមូលផ្តុំនៅភូមិ Ban Phu និង Ban Puoc។ យើងបានទៅដល់ស្រុក Lam Binh នៅចំពេលដែលប្រជាជនកំពុងប្រមូលផលតែ។ នៅពេលនាំយើងទៅទស្សនាចម្ការដើមតែ Khau Mut ចំណាស់ លោក Truong Phuc Hung ប្រធានសហករណ៍តែ Phuc Hung នៅភូមិ  Ban Puoc បានសំណេះសំណាលថា៖ «គ្រួសារខ្ញុំមានដើមតែចំណាស់ប្រមាណ ៥០០ ម៉ែត្រការ៉េ  ដែលត្រូវបានដាំដុះពីរាប់ឆ្នាំមកហើយ។ ក្រៅពីនេះ ចាប់តាំងពីឆ្នាំ២០០៧មក គ្រួសារខ្ញុំក៏បានដាំថ្មីជាង ៣ ហិកតាទៀតផង។ កាលពីមុន បើធ្វើដំណើរពីឃុំ Tho Binh ទៅកាន់ “តំបន់ចំការតែ” ត្រូវចំណាយពេលជាង ៣ ម៉ោង ដោយត្រូវឆ្លងកាត់ព្រៃភ្នំ ប៉ុន្តែដោយសាររដ្ឋាភិបាលវិនិយោគធ្វើផ្លូវទៅកាន់តំបន់ផលិតតែ Khau Mut ហើយនោះ បានជាការធ្វើដំណើរមានភាពងាយស្រួល ដោយត្រូវចំណាយពេលប្រហែល ៤០ នាទីប៉ុណ្ណោះ។

leftcenterrightdel
ស្ត្រីជនជាតិ Dao ក្រហមនៅឃុំ Tho Binh ស្រុក  Lam Binh ប្រមូលផលតែ Khau Mut

ចំណុចពិសេសរបស់តែ Khau Mut ចំណាស់ គឺថាអ្នកស្រុកត្រូវឡើងនិងឈរនៅលើដើមឈើដើម្បីប្រមូលផលតែ។ មានដើមតែ​ចំណាស់ខ្លះដែលមានអាយុកាលជិត ២០០ ឆ្នាំ។ តែដុះលាយគ្នានៅក្នុងព្រៃនៅលើចង្កេះភ្នំ និងនៅជុំវិញភូមិ។ ប្រសិនបើ ពីមុននោះ​ តែ Khau Mut ត្រូវបានប្រមូលផល និងកែច្នៃដោយដៃផ្ទាល់ ដែលមានផលិតភាពទាបនោះ សព្វថ្ងៃនេះដោយមានម៉ាស៊ីនកែច្នៃតែទំនើបៗហើយនោះ បានជាផលិតផលតែមានគុណភាពល្អ ហើយ​លក់បានតម្លៃខ្ពស់។ ដើម្បីកែលម្អតម្លៃតែនៃតំបន់Tho Binh នោះ ស្រុក Lam Binh បានផ្តោតលើការផលិត និង​ការកែច្នៃតែដោយផ្សាភ្ជាប់ជាមួយការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍ស្វែងយល់​នៅតំបន់តែចំណាស់ ហើយក្នុងពេលជាមួយគ្នានោះបាន​ពិនិត្យ និងរៀបចំឡើងវិញនូវសហករណ៍ និងកន្លែងកែច្នៃតែទាំងឡាយដើម្បីគ្រប់គ្រង និងណែនាំប្រជាជនឱ្យបន្តដាំតែតាមបែបសុវត្ថិភាព ប្រើជីសរីរាង្គ និង​ការ​កែច្នៃតែដែលធានាដំណើរការបច្ចេកទេសត្រឹមត្រូវដើម្បីការលើកកម្ពស់តម្លៃផលិតផល។

ជាស្រុកតំបន់ភ្នំមួយ​ ដែលមិនមានគុណសម្បត្តិច្រើនទេក្នុងការអភិវឌ្ឍ​ឧស្សាហកម្ម ក៏ប៉ុន្តែស្រុក Lam Binh បានទាញយកផលប្រយោជន៍ដែលមានស្រាប់ រួមទាំងតែ Khau Mut ដើម្បីជួយបងប្អូនជនជាតិឱ្យរួចផុតពីភាពក្រីក្រ ...

បកប្រែដោយ Duy Hoan