មានរយៈពេលជាង ២០ ឆ្នាំស្នាក់នៅ និងធ្វើការជាមួយបងប្អូនជនជាតិ Ca Dong នៅតំបន់ព្រៃភ្នំ Son Tay ជារៀងរាល់ថ្ងៃឃើញប្រជាជនប្រើប្រាស់ទឹកគ្មានអនាម័យពីទន្លេ និងទឹកជ្រោះនោះ  លោក Huynh Ba Dung មានការខ្វាល់ខ្វាយណាស់។ គាត់គិតថាគាត់ត្រូវធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីជួយប្រជាជនឱ្យបានប្រើប្រាស់ទឹកស្អាត។ តាមគំនិតនោះ គាត់បានស្រាវជ្រាវ និងដំឡើងធុងចំរោះទឹកស្អាតពីសំភារៈដែលងាយរកបាន រួមមាន៖ ធុងប្លាស្ទិច; សន្ទះបិទបើក; បំពង់ប្លាស្ទិច; ធ្យូង; ខ្សាច់  ...

leftcenterrightdel
លោកវរសេនីយ៍ត្រី Huynh Ba Dung ណែនាំបងប្អូនជនជាតិ Ca Dong ឲ្យធ្វើធុងចំរោះទឹក

ធុងចម្រោះទឹករបស់គាត់ក៏ត្រូវបានយោធភូមិភាគទី ៥ ទទួលស្គាល់ជាគំនិតផ្តួចផ្តើមថ្នាក់ទី ៣។ ក្រៅពីការបង្កើតធុងចម្រោះទឹក លោកវរសេនីយត្រី Huynh Ba Dung និងមិត្តរួមក្រុមរបស់គាត់ក៏មានគំរូជាក់ស្តែងជាច្រើនដើម្បីជួយបងប្អូនជនជាតិ Ca Dong នៅតំបន់ព្រៃភ្នំ Son Tay កែលម្អជីវភាពរស់នៅប្រចាំថ្ងៃទៀតផង។ ទោះជាលោកវរសេនីយ៍ត្រី  Huynh Ba Dung ទទួលបានរង្វាន់ជាច្រើនក៏ដោយ ក៏ប៉ុន្តែតាមគាត់រង្វាន់ធំបំផុតគឺជាការស្រឡាញ់ ការយកចិត្តទុកដាក់ពីបងប្អូនជនជាតិ Ca Dong ។

លោកឧត្តមសេនីយ៍ត្រី Huynh Ba Dung បានចែករំលែកថា៖ “ស្នាក់នៅជាមួយប្រជាជន ខ្ញុំយល់ពីជីវភាពលំបាករបស់ប្រជាជន។ វាបានជម្រុញឱ្យខ្ញុំធ្វើអ្វីគ្រប់បែបយ៉ាងដែលមានប្រយោជន៍សម្រាប់ប្រជាជននៅទីនេះ។ លោកព្រឹទ្ធាចារ្យ Dinh Van An នៅភូមិ Mang Ta Be ឃុំ Son Bua ស្រុក Son Tay បានឲ្យដឹងថា៖ “លោក Dung បាននៅជាមួយអ្នកភូមិអស់រយៈពេលជាយូរមកហើយ ដូច្នេះគាត់យល់អំពីទំនៀមទំលាប់ និងការរស់នៅរបស់ប្រជាជន។ គាត់បានជួយប្រជាជនជាច្រើន ស្តាប់តាមគាត់ ក្រុមគ្រួសារទាំងអស់បានប្រើប្រាស់ទឹកស្អាតដើម្បីសុខភាពល្អ ព្រមទាំងគោរពយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ៕

បកប្រែដោយ Duy Hoan