លោក Ho Khien មានអាយុ ៥៦ ឆ្នាំ លោកបានកាន់តំណែងជាមេភូមិអស់រយៈពេល ២ អាណត្តិហើយ បច្ចុប្បន្នជាកម្មាភិបាលទទួលបន្ទុកសន្តិសុខក្នុងភូមិ។ លោក Ho Khien បានឲ្យដឹងថា កាលពីមុន រាល់ពេលដែលគាត់គយគន់វាលស្រែរាងកាំជណ្ដើរខៀវស្រងាត់នៅលើកញ្ចក់ទូរទស្សន៍ គាត់តែងតែប្រាថ្នាចង់ “នាំយករបៀបដាំស្រូវនេះ” មកភូមិខ្លួន។ ក្នុងដំណើរឆ្លងកាត់ស្រុក Bo Trach (Quang Binh) ដោយមើលឃើញដោយផ្ទាល់ភ្នែកវាលស្រែគ្របដណ្ដប់ដោយពណ៌លឿងនៃស្រូវទុំកុះ គ្រាប់ស្រូវថ្លោសនោះ  ពេល​ត្រឡប់មកដល់ផ្ទះវិញ  ជាច្រើនយប់ គាត់ខ្វល់ខ្វាយគិតថា “ហេតុអ្វីបានជា គេធ្វើបាន តែយើងធ្វើមិនបាន? យើងមានទាំងដី ទាំងទឹកទេតើ ។ ត្រូវតែផ្លាស់ប្តូររបៀបធ្វើមែនហើយ។ គាត់គិតហើយគឺធ្វើតែម្តង។ គាត់បានទៅមើលទឹកជ្រោះក្នុងភូមិ ហើយរកបានផ្ទៃដីសមស្របមួយកន្លែង នៅជិតប្រភពទឹក និងចាប់ផ្តើម​ធ្វើ​ស្រែ។ មាន​ថ្ងៃមួយ កងទ័ពនៃប៉ុស្តិ៍ការពារព្រំដែន Ra Mai (កងទ័ពការពារព្រំដែនខេត្ត Quang Binh) ចុះទៅត្រួតពិ​និត្យ​​ភូមិ​សាស្ត្រ ដោយស្តាប់គាត់បង្ហាញគំនិតនៃការដាំស្រូវឡើងទឹកតាមបែបដាំស្រូវកាំជណ្ដើរនោះ កងទ័ពការពារព្រំដែនបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំឃុំដើម្បីរកវិធីជួយគាំទ្រគាត់។

leftcenterrightdel
លោក Ho Khien ជាមួយបាវស្រូវដែលប្រមូលផលក្នុងរដូវដំបូង (រូបថតនៅខែធ្នូ ឆ្នាំ ២០២០) 

បន្ទាប់ពីត្រួតពិនិត្យ ថ្នាក់ដឹកនាំឃុំបានជួយឧបត្ថម្ភគាត់នូវម៉ាស៊ីនជីកដី និងបំពង់ទឹក ជួយគាត់ក្នុងការធ្វើស្រែដាំស្រូវឡើងទឹក។ យោងតាមការណែនាំរបស់កម្មាភិបាលកសិកម្មឃុំ គឺលោក Ho Khien បានអនុវត្តយ៉ាងតឹងរឹងនូវដំណើរស្រោចស្រប់លើស្រូវនៅក្នុងវាលស្រែ។  តាមរយៈការសំណេះសំណាលជាមួយគាត់ យើងបានឃើញគំនិតច្នៃប្រឌិតថ្មី ហ៊ានគិតហ៊ានធ្វើ ជាបំណងប្រាថ្នា និង​​ជំនឿយ៉ាងមុត​មាំ​លើ​ភាព​ជោគ​ជ័យ​។ លោកមានបំណងពង្រីកគំរូរបៀបដាំស្រូវឡើងទឹកដល់ប្រជាជនគ្រប់គ្នា ដើម្បីឱ្យរួចផុតពីភាពក្រីក្រ។ នៅពេលដែលមានវាលស្រែហើយ ប្រជាជននឹងមានការយល់ដឹងកាន់តែច្រើនបន្ថែមទៀតអំពីការចិញ្ចឹមសត្វតាមលក្ខណៈប្រមូលផ្តុំដើម្បីយកជីដាក់វាលស្រែ ដូច្នេះភូមិនឹងកាន់តែស្អាតបាត ហើយនឹងមិនបំពុលបរិស្ថានឡើយ។

កាលពីខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីគំរូនៃការដាំស្រូវឡើងទឹករបស់លោក Ho Khien ទទួលបានជោគជ័យហើយនោះ  ឃុំ Trong Hoa បានជួយឧបត្ថម្ភគ្រឿងម៉ាស៊ីន កៀងគរកម្លាំងដោយមានជំនួយពីនាយទាហាន និងពលទាហាននៃកងពលតូចវិស្វកម្មលេខ ៤១៤ នៃយោធភូមិភាគទី ៤ បានជួយដល់ប្រជាជនចំនួន ១០ គ្រួសារក្នុងឃុំ ពង្រីកគំរូនេះ។ នៅដើមខែមិថុនា ឆ្នាំ២០២១ គ្រួសារទាំងនេះបានប្រមូលផលស្រូវ ជាមធ្យមមានចំនួនជិត ៣៥០ គីឡូក្រាម ក្នុងមួយគ្រួសារ៕

បកប្រែដោយ Duy Hoan