ក្នុងបំណងអនុវត្តគោលនយោបាយ និងគោលការណ៍របស់បក្ស រដ្ឋ នៅប៉ុន្មានឆ្នាំកន្លងមក ក្រសួង ស្ថាប័ន និងមូលដ្ឋាននៅទូទាំងប្រទេសបានកសាង ចេញផ្សាយ និងអនុវត្តយន្តការ និងគោលនយោបាយសម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជនជាតិភាគតិច។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

នៅពេលកន្លងមក រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានបានអនុវត្តល្អនូវសេចក្តីសម្រេចចិត្តលេខ 88/2019/QH14 ស្ដីពីការអនុម័តគម្រោងអភិវឌ្ឍសេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ និងសេចក្តីសម្រេចចិត្តលេខ 120/2020/QH14 ស្ដីពីការអនុម័តគោលការណ៍វិនិយោគលើកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០។ នាយករដ្ឋមន្រ្តីបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ 33/2020/QĐ-TTg ស្ដីពីលក្ខណៈវិនិច្ឆ័យសម្រាប់ការកំណត់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ និងសេចក្តីសម្រេចចិត្តលេខ 39/2020/QĐ-TTg ស្ដីពីលក្ខណៈវិនិច្ឆ័យសម្រាប់ការកំណត់ក្រុមជនជាតិភាគតិចដែលជួបការលំបាកខ្លាំង ដំណាក់កាល ២០២១-២០២៥ កសាងមូលដ្ឋានច្បាប់សម្រាប់ការអនុវត្តខ្លឹមសាររបស់កម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។

អនុវត្តតាមកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-​២០៣០ គណៈកម្មាធិការជនជាតិនឹងអនុវត្តគម្រោងជាច្រើន រួមទាំងដោះស្រាយកង្វះដីលំនៅដ្ឋាន ផ្ទះ ដីសម្រាប់ផលិតកម្ម ទឹកសម្រាប់ជីវភាពរស់នៅ អភិវឌ្ឍផលិតកម្មកសិកម្ម និងរុក្ខាកម្ម ពង្រីកសក្តានុពលរបស់តំបន់នីមួយៗ អភិវឌ្ឍការអប់រំនិងបណ្ដុះបណ្ដាល លើកកម្ពស់គុណភាពធនធានមនុស្ស អភិរក្សនិងពង្រីកតម្លៃវប្បធម៌ដ៏ល្អប្រពៃរបស់ជនជាតិភាគតិច តភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។ល។ ទន្ទឹមនឹងនោះ គណៈកម្មាធិការជនជាតិបន្តកែសម្រួល និងបំពេញបន្ថែមនូវគោលនយោបាយ ដូចជាជម្លៀសគ្រួសារដែលរស់នៅក្នុងព្រៃ តំបន់ងាយរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ ការរអិលបាក់ដីចូលទៅក្នុងទីលំនៅថ្មី ការពារនិងការអភិវឌ្ឍព្រៃឈើ ផ្សាភ្ជាប់ជាមួយនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ជួយគាំទ្រប្រជាជនជនជាតិភាគតិច ទិញប័ណ្ណធានារ៉ាប់រងសុខភាពសម្រាប់គ្រួសារក្រីក្រ និងជនជាតិភាគតិច។ល។

ដោយមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ និងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងឡាយ ប្រជាជនជនជាតិភាគតិច និងប្រជាជនទាំងមូលរំពឹងថា នៅពេលខាងមុខនេះ សេដ្ឋកិច្ច សង្គម វប្បធម៌ សុខាភិបាល និងការអប់រំនៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនឹងរីកចម្រើន បង្រួញគម្លាតប្រាក់ចំណូល បើប្រៀបធៀបនឹងប្រាក់ចំណូលមធ្យមរបស់ប្រទេសទាំងមូល ប្រព័ន្ធនយោបាយនៅមូលដ្ឋានត្រូវបានពង្រឹងនិងពង្រីកប្រកបដោយរឹងមាំ រក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គម ធានាសន្តិសុខព្រំដែនជាតិ និងបង្កើនប្លុកមហាសាមគ្គីជាតិទាំងមូល៕

បកប្រែដោយ Thuy Anh