ជាពិសេសធនាគារពិភពលោកបានកត់សំគាល់ថា វៀតណាមទទួលបានពិន្ទុអតិបរមានៃលក្ខណៈវិនិច្ឆ័យព័ត៌មានឥណទាន (៨/៨ ពិន្ទុ) លទ្ធផលនេះគឺជាសក្ខីកម្មមួយបញ្ជាក់ពីការយកចិត្តទុកដាក់និងទិសដៅរបស់រដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តរបស់ធនាគារជាតិវៀតណាម និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធស្ថាប័នឥណទានក្នុងការធ្វើឱ្យប្រជាជននិងសហគ្រាសទទួលបាននូវឥណទានប្រកបដោយតម្លាភាព រួមជាមួយនឹងគោលនយោបាយស្របច្បាប់ដើម្បីការពារសិទ្ធិស្របច្បាប់របស់អ្នកខ្ចីនិងអ្នកអោយខ្ចី។

leftcenterrightdel
រូបជាឧទាហរណ៍

 

ចំពោះប្រទេសវៀតណាម បណ្តាវិស័យដែលត្រូវបានវាយតម្លៃដោយធនាគារពិភពលោកថា កំពុងមានការធ្វើកំណែទម្រង់ធ្វើឱ្យងាយស្រួលសម្រាប់សហគ្រាសក្នុងការខ្ចីឥណទាននិងការបង់ពន្ធ។ ទាំងនេះគឺជាវិស័យពីរដែលត្រូវបានកត់សំគាល់ថាមានការកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុនដែលសន្ទស្សន៍លទ្ធភាពទទួលបានឥណទានគឺជាសន្ទស្សន៍មួយក្នុងចំណោម​សន្ទស្សន៍ទាំង ៥  ដែលត្រូវបានដំឡើងនៅឆ្នាំនេះ។ ជាក់ស្តែងសន្ទស្សន៍នៃការទទួលបានឥណទានរបស់វៀតណាមជាប់ចំណាត់ថ្នាក់ ២៥/១៩០ ប្រទេសគឺកើនឡើង ៧ ថ្នាក់បើប្រៀបធៀបនឹងឆ្នាំ ២០១៩ និងជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ាន និងលេខ ២ នៅអាស៊ី ។

ដោយធ្វើតាមការណែនាំរបស់រដ្ឋាភិបាល វិស័យធនាគារបានធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយតម្លាភាពព័ត៌មាន និងដំណោះស្រាយទាន់ពេលវេលាដើម្បីគាំទ្រដល់សហគ្រាស និងប្រជាជនក្នុងការទទួលបានឥណទានក៏ដូចជាផលិតផល សេវាកម្ម ធនាគារ ការធានាបាននូវភាពត្រឹមត្រូវ និងតម្លាភាព រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងការគ្រប់គ្រងអត្រាការប្រាក់នោះ ទោះបីមានការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនក្តីធនាគារជាតិវៀតណាមបានសម្របសម្រួលនូវរាល់ដំណោះស្រាយគោលនយោបាយរូបិយវត្ថុតាមរបៀបធ្វើឱ្យមានស្ថេរភាពអត្រាការប្រាក់ រួមចំណែកធ្វើឲ្យមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងកំរិតសមហេតុផល។ ដឹកនាំបណ្តាមជ្ឈដ្ឋានឥណទានធ្វើឱ្យមានតុល្យភាពដើមទុនប្រកបដោយសមរម្យ កាត់បន្ថយចំណាយ និងជួយកែលម្អប្រសិទ្ធភាពនៃការធ្វើអាជីវកម្មដើម្បីឱ្យមានលក្ខខណ្ឌកាត់បន្ថយអត្រាការប្រាក់កម្ចី។

ធនាគារជាតិក៏ប្រតិបត្តិនូវគ្រប់ដំណោះស្រាយឥណទានដើម្បីគ្រប់គ្រងទំហំឥណទានស្របតាមការស្រូបយកនៃសេដ្ឋកិច្ច។ យកចិត្តទុកដាក់ទៅលើការធ្វើឱ្យប្រសើរឡើងនូវគុណភាពឥណទាន ផ្តោតលើសកម្មភាពនៃការផលិតកម្ម ជាពិសេសលើបណ្តាវិស័យអាទិភាព បង្កើតលក្ខខណ្ឌអំណោយផលបង្កើនលទ្ធភាពទទួលបានដើមទុនឥណទានរបស់សហគ្រាស និងប្រជាជន។ គ្រប់គ្រងឥណទានយ៉ាងតឹងរឹងនៅក្នុងបណ្តាវិស័យដែលបង្កប់នូវហានិភ័យខ្ពស់។ ជាពិសេសកិច្ចការធ្វើកំណែទម្រង់នីតិវិធីរដ្ឋបាលតែងតែមានការយកចិត្តទុកដាក់ពីវិស័យធនាគារ។

គោលដៅនៃការកែទម្រង់រដ្ឋបាលនៃវិស័យធនាគារតែងតែផ្តោតលើប្រជាជននិងសហគ្រាស ដូច្នេះការកែទម្រង់ត្រូវតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងអាជីវកម្មក្នុងការទទួលបានដើមទុននិងសេវាកម្មធនាគារ។ ជាពិសេសរួមទាំងតម្លាភាពនៃព័ត៌មានទាក់ទងនឹងសេវាកម្មធនាគារ (ដូចជាការសន្សំប្រាក់ កម្ចីឥណទាន ការទូទាត់ ... ) ដើម្បីចៀសវាងបញ្ហាអវិជ្ជមាន; ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្នុងសេវាកម្មធនាគារដើម្បីកាត់បន្ថយការចំណាយ និងពេលវេលាសំរាប់ប្រជាជន និងអង្គការអាជីវកម្ម។ ធ្វើពិពិធកម្មផលិតផល និងសេវាកម្មដើម្បីធានាគោលការណ៍ទីផ្សារសម្រាប់ប្រជាជន និងអង្គភាពអាជីវកម្មទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការទទួលបានផលិតផល និងសេវាកម្មធនាគារ។ ដូច្នេះរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ធនាគារជាតិតែងតែឈានមុខគេក្នុងចំណោមបណ្តាក្រសួងនិងស្ថាប័នចំពោះសន្ទស្សន៍កំណែទម្រង់រដ្ឋបាល។

លើសពីនេះទៅទៀត ធនាគារក៏ជាវិស័យមួយឈានមុខគេក្នុងការអនុវត្តសមិទ្ធិផលនៃបដិវត្តន៍បច្ចេកវិទ្យា ៤.០ ក្នុងការផ្តល់សេវាកម្មទូទាត់ ការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ជាមួយបណ្តាផលិតផល និងសេវាកម្មទំនើបៗជួយនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននិងសហគ្រាស។ ក្រៅពីនេះ កិច្ចការខាងទំនាក់ទំនងហិរញ្ញវត្ថុ និងការអប់រំត្រូវបានពង្រឹងដោយធនាគារជាតិតាមរយៈនោះបានជួយបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុធនាគារ និងជួយកាត់បន្ថយហានិភ័យសម្រាប់អតិថិជននៅពេលប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ហើយផ្តើមចេញពីនោះធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពទទួលបានផលិតផល និងសេវាកម្មធនាគារសម្រាប់ប្រជាជន លើកកម្ពស់ការទូទាត់មិនប្រើប្រាស់សាច់ប្រាក់ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហិរញ្ញវត្ថុផងដែរ៕

បកប្រែដោយ Minh Trung