លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ Amazon ក្នុងការជម្រុញការអភិវឌ្ឍបច្ចេកវិទ្យាសកល ជាពិសេសនៅក្នុងវិស័យតភ្ជាប់ គណនាលើពពក និងបញ្ញាសិប្បនិម្មិត។ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក ដោយចាត់ទុកថានេះជាកម្លាំងចលករដ៏សំខាន់សម្រាប់ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។

leftcenterrightdel
លោក Le Thanh Long ទទួលលោកស្រី Susan Pointer (រូបថត៖ vnanet.vn)

ក្នុងស្មារតីនោះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យ Amazon បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍនាពេលអនាគត និងស្នើឲ្យ Amazon ពង្រីកកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចបច្ចេកវិទ្យាវៀតណាម ដើម្បីបង្កើនផលិតកម្ម និងអភិវឌ្ឍផលិតផលនៅក្នុងប្រព័ន្ធអេកូឡូស៊ី Amazon នៅក្នុងប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ Amazon ក្នុងកិច្ចសហប្រតិបត្តិការ និងវិនិយោគ ធ្វើអាជីវកម្មរយៈពេលវែងនៅក្នុងប្រទេសវៀតណាម រួមចំណែកដល់ការអភិវឌ្ឍទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី Susan Pointer បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិចំពោះប្រជាជនវៀតណាមនាពេលថ្មីៗនេះ។

ថ្នាក់ដឹកនាំ Amazon បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥។ ក្រុមហ៊ុន Amazon បានបញ្ជាក់ពីកិច្ចសហការជាមួយវៀតណាមក្នុងរយៈពេលយូរ និងការជួយគាំទ្រដល់ការលើកកម្ពស់គុណភាពនៃផលិតផល Made in Vietnam និងជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសវៀតណាមជាមជ្ឈមណ្ឌលនាំចេញតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍៕

បកប្រែដោយ Thuy Anh