នៅក្នុងជំនួប លោក Nguyen Xuan Sang ឲ្យដឹងថា វៀតណាមកំពុងអនុវត្តគម្រោងទ្រង់ទ្រាយធំជាច្រើនក្នុងក្រុមរបកគំហើញយុទ្ធសាស្ត្រចំនួនបីសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។

លោក Nguyen Xuan Sang ស្នើហ្វាំងឡង់ពិចារណាលើទិសដៅសហប្រតិបត្តិការពីរ រួមមានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងនានា និងលើកទឹកចិត្តអ្នកម៉ៅការហ្វាំងឡង់មកស្វែងយល់ និងចូលរួមដេញថ្លៃសម្រាប់គម្រោ​ង​វិនិយោគសាធារណៈនៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ទាក់ទងនឹងគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេវាកម្មដឹកជញ្ជូនរបស់វៀតណាមដល់ឆ្នាំ ២០៣៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការបង្កើនកាតភ្ជាប់រវាងមធ្យោបាយដឹកជញ្ជូនដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូននោះ ក្រសួងសំណង់វៀតណាម សង្ឃឹមថានឹងទទួលបានការគាំទ្រពីហ្វាំងឡង់ក្នុងដំណើរការកសាងគម្រោងនេះ។

លោក Nguyen Xuan Sang បន្ថែមថា ភាគីទាំងពីរអាចចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពីការដឹកជញ្ជូនតាមសមុទ្ររវាងប្រទេសទាំងពីរនាពេលខាងមុខ។  នោះនឹងជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហ្វាំងឡង់ក្នុងការដឹកជញ្ជូនតាមសមុទ្រនិង logistics។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជុំគ្នា

លោកឯកអគ្គរដ្ឋទូត Pekka Voutilainen ឲ្យដឹងថា ស្ថាប័នពាណិជ្ជកម្មហ្វាំងឡង់ មានការចូលរួមពីអង្គភាពអាជីវកម្មជាច្រើននៅក្នុងវិស័យសំខាន់ៗចំនួន ១២។ លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា អង្គការនិងអង្គភាពអាជីវកម្មហ្វាំងឡង់អាចចូលរួមចំណែកយ៉ាងសកម្មដល់គម្រោងសំខាន់ៗរបស់​វៀត​ណាម។

លោកឯកអគ្គរដ្ឋទូត ចែករំលែកថា ការវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺជាប្រៀបខ្លាំងរបស់ហ្វាំងឡង់ ដែលជាប្រទេសមានឆ្នេរសមុទ្រវែង ដូច្នេះមានការអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យដឹកជញ្ជូនតាមសមុទ្រ ផ្លូវទឹក និងអាកាសចរណ៍។ ដូច្នេះ ហ្វាំងឡង់មានបទពិសោធន៍ច្រើនក្នុងវិស័យនេះ៕

បកប្រែដោយ Pham Diep