ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ត្រូវបានរៀបចំដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ អង្គភាព និងធុរកិច្ចនានា ដើម្បីបង្កើតឱកាសជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយទីក្រុងហូជីមិញ និងវៀតណាមដែលជាគោលដៅវិនិយោគជាយុទ្ធសាស្ត្រ រៀបចំកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងអភិបាលកិច្ចឆ្លាតវៃ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំជាង ៦០០ នាក់អ្នកជំនាញអំពីទីក្រុង អ្នកអភិវឌ្ឍន៍អន្តរជាតិ សាជីវកម្មបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ និងវិនិយោគិនជុំវិញពិភពលោក។

leftcenterrightdel
ប្រតិភូដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនៃវេទិកាសហគមន៍ឆ្លាតវៃពិភពលោកឆ្នាំ ២០២៥ (រូបថត៖ tuoitre.vn)

នៅថ្ងៃធ្វើការដំបូង តំណាងនៃមូលដ្ឋាននានាក្នុងសហគមន៍ឆ្លាតវៃពិភពលោកឆ្នាំ២០២៥ (មកពីប្រទេសកាណាដា សហរដ្ឋអាមេរិក ប្រេស៊ីល ទួរគី អេស្ប៉ាញ និងហូឡង់) បានចែករំលែកអំពីដំណើរនៃការកសាង និងសមិទ្ធផលលេចធ្លោរបស់សហគមន៍។ ទន្ទឹមនឹងនោះ កិច្ចប្រជុំនេះបានរៀបចំការពិភាក្សាក្រោមប្រធានបទស្តីពី "យុទ្ធសាស្ត្រពន្លឿនដើម្បីក្លាយជាសហគមន៍ឆ្លាតវៃ" ដែលពិភាក្សាអំពីសមត្ថភាពភាពជាអ្នកដឹកនាំសហគមន៍ និងការផ្លាស់ប្តូរយុទ្ធសាស្ត្រទៅជាសកម្មភាព៕

បកប្រែដោយ Thanh Cong