លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភា ទទួលជួបថ្នាក់ដឹកនាំ UNICEF និង CRC
នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោកស្រី Nguyen Thi Thanh អនុប្រធានរដ្ឋសភាវៀតណាម បានទទួលជួបជាមួយនាយិកាតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិកនៃមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រធាននិងអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (CRC) ក្នុងឱកាសខួប ៥០ នៃទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-UNICEF (១៩៧៥-២០២៥) និងជាខួប ៣៥ ឆ្នាំនៃការចូលរួមអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់វៀតណាមផងដែរ។