សហភាពសហព័ន្ធយុវជនវៀតណាមចូលរួមសកម្មភាពស្ម័គ្រចិត្តនៅប្រទេសឡាវ
កប.អនឡាញ - នាថ្ងៃទី ១៦ ខែមីនា ក្រុមបេសកកម្មនៃមជ្ឈិមសហភាពសហព័ន្ធវៀតណាមបានសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Luang Prabang (ប្រទេសឡាវ) រៀបចំកម្មវិធីពិនិត្យជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃសម្រាប់ប្រជាជនខេត្ត Phongsaly (ឡាវ)។
ថ្លែងមតិក្នុងកម្មវិធីនេះ លោកស្រី Kieu Thi Hang Phuc អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Luang Prabang សង្ឃឹមថា សកម្មភាពលើកនេះអាចរួមចំណែកជួយប្រជាជននៅខេត្ត Phongsaly មានសុខភាពប្រសើរឡើង។ ទន្ទឹមនឹងនោះ កម្មវិធីបានរួមចំណែកដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ វៀតណាម-ឡាវ និងឡាវ-វៀតណាម។
លោកស្រីអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Luang Prabang បានថ្លែងអំណរគុណចំពោះសហភាពសហព័ន្ធយុវជនវៀតណាម បណ្ដាអង្គភាពនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសមាគមគ្រូពេទ្យវ័យក្មេងវៀតណាមដែលមកចូលរួមក្នុងកម្មវិធី និងជួយប្រជាជនខេត្ត Phongsaly។
    |
 |
គ្រូពេទ្យ និងគិលានុបដ្ឋាយិកាវ័យក្មេង ពិនិត្យជំងឺដោយឥតគិតថ្លៃ ជួយប្រជាជនខេត្ត Phongsaly |
នៅក្នុងកម្មវិធីនោះ គ្រូបង្រៀន និងគិលានុបដ្ឋាយិកាដែលមានបទពិសោធន៍របស់សមាគមគ្រូពេទ្យវ័យក្មេងវៀតណាមបានពិនិត្យជំងឺ ចែកថ្នាំ និងផលិតផលថែទាំសុខភាពដោយឥតគិតថ្លៃ ហើយប្រគល់អំណោយដល់មនុស្សជាង ៣០០ នាក់។
កម្មវិធីនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្តែងជាច្រើនរបស់យុវជនវៀតណាមក្នុងសកម្មភាពស្ម័គ្រចិត្ត ការងារសុខុមាលភាពសង្គម និងការពារអធិបតេយ្យភាពព្រំដែន។ នេះមិនត្រឹមតែជាឱកាសសម្រាប់យុវជនបង្ហាញទំនួលខុសត្រូវចំពោះសហគមន៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងប្រជាជាតិទាំងពីរវៀតណាម - ឡាវ ក្នុងឱកាសបុណ្យសំខាន់ៗនៃប្រទេសទាំងពីរនៅឆ្នាំ ២០២៥៕
បកប្រែដោយ Thuy Anh