ភាគីទាំងពីរបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអភិវឌ្ឍន៍បៃតង ក៏ដូចជាចែករំលែកបទពិសោធន៍ក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមចំណែកជំរុញទំនាក់ទំនងវៀតណាម-ស៊ុយអែតឲ្យកាន់តែស៊ីជម្រៅថែមទៀត។

នៅក្នុងជំនួបនេះ លោក Johan Ndisi បានចែករំលែកថា វៀតណាម និងស៊ុយអែតមានទំនាក់ទំនងសហប្រតិបត្តិការយូរលង់ ហើយត្រូវបានលើកកំពស់ឡើងភាពជាដៃគូយុទ្ធសាស្ត្រនាពេលថ្មីៗនេះ ដែលជាលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

យោងតាមលោក Johan Ndisi បច្ចុប្បន្ននេះ ធុរកិច្ចស៊ុយអែតជាច្រើនបាននិងកំពុងវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបៃតង។ ដូច្នេះ ជាមួយនឹងវិស័យដែលគ្រប់គ្រងដោយក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ភាគីទាំងពីររំពឹងថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងទាញយកផលប្រយោជន៍ពីកាលានុវត្តភាពថ្មីសម្រាប់ការអភិវឌ្ឍ។

លោក Do Duc Duy បានឲ្យដឹងថា នាបច្ចុប្បន្ន វៀតណាមកំពុងខិតខំអនុវត្តយុទ្ធសាស្ត្រធ្វើបរិវត្តកម្មបៃតង និងអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ។ លោករដ្ឋមន្ត្រីសង្ឃឹមថា ធុរកិច្ចស៊ុយអែតនឹងផ្ដល់បច្ចេកវិទ្យាទំនើប និងដំណោះស្រាយអភិវឌ្ឍន៍បៃតងដល់វៀតណាម រួមទាំងការទាក់ទាញគម្រោងវិនិយោគកាន់តែច្រើនរបស់ស៊ុយអែត ជាពិសេសក្នុងវិស័យថាមពលកកើតឡើងវិញ ការកែច្នៃឡើងវិញ និងបច្ចេកវិទ្យាបៃតង។

ទន្ទឹមនឹងនោះ លោក Do Duc Duy ក៏សង្ឃឹមដែរថា លោក Johan Ndisi នឹងដើរតួជាស្ពានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរនិយាយរួម ជាពិសេសលើវិស័យអភិវឌ្ឍន៍បៃតង៕

បកប្រែដោយ Thuy Anh