នាថ្ងៃទី ៦ សីហា នៅប្រទេសសិង្ហបុរី ក្រសួងហិរញ្ញវត្ថុបានរៀបចំសន្និសីទជំរុញការវិនិយោគ៖ “វៀតណាម -គោលដៅវិនិយោគរបស់អ្នក”។ សន្និសីទនេះបានទាក់ទាញការចូលរួមពីតំណាងស្ថាប័នរដ្ឋរបស់សិង្ហបុរី សហគ្រាស និងវិនិយោគិនជាង ៣០០ នាក់មកពីសិង្ហបុរី និងប្រទេសជាច្រើនក្នុងតំបន់។

leftcenterrightdel
លោក Ho Duc Phoc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីសន្និសីទដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋសិង្ហបុរី និងសហគ្រាស វិនិយោគិនជាង ៣០០ នាក់ (រូបថត៖ vov.vn)

ថ្លែងមតិក្នុងពិធីបើកសន្និសីទ លោក Ho Duc Phoc រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលស្វាគមន៍ និងប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ចសិង្ហបុរី និងប្រទេសនានាក្នុងការបណ្តាក់ទុនថ្មី ឬពង្រីកការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សន្និសីទគឺជាវេទិកាតភ្ជាប់ បើកឱកាសកាន់តែធំ និងមានប្រសិទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សម្រាប់អង្គភាពអាជីវកម្ម និងមូលនិធិវិនិយោគ៖ “នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ដើម្បីជំរុញប្រភពវិនិយោគហិរញ្ញវត្ថុរបស់សិង្ហបុរីនៅវៀតណាម តាមរយៈអង្គភាពអាជីវកម្ម ស្ថាប័នមូលបត្រ។ ក៏ដូចជាតាមរយៈវិនិយោគិនមកបណ្តាក់ទុននៅវៀតណាម ដើម្បីផ្ដោតលើធនធានសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម ពាណិជ្ជកម្ម និងធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់វៀតណាម។

សន្និសីទបានចំណាយពេលវេលាភាគច្រើនដើម្បីអង្គភាពអាជីវកម្ម និងដៃគូវិនិយោគធំៗនៅវៀតណាម និងសិង្ហបុរី បង្ហាញពីឱកាសសហប្រតិបត្តិការវិនិយោគក្នុងទីផ្សារវៀតណាម។ អញ្ជើញចូលរួមសន្និសីទនេះ លោក Yeo Wee Yap នាយកប្រតិបត្តិនៃក្រុមហ៊ុន SEATOWN ដែលជាក្រុមហ៊ុនមានសកម្មភាពវិនិយោគរយៈពេលវែងនៅប្រទេសវៀតណាមដែលមានទុនវិនិយោគបច្ចុប្បន្នប្រហែល ៥០០-៦០០ លានដុល្លារអាមេរិក បានអត្ថាធិប្បាយថា វៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញមួយព្រោះជាខឿនសេដ្ឋកិច្ចមួយមានកម្លាំងពលកម្មនៅក្នុងដំណាក់កាលប្រជាជនមាស និងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីរដ្ឋាភិបាលសម្រាប់សកម្មភាពអាជីវកម្មរបស់អង្គភាពអាជីវកម្ម៕

បកប្រែដោយ Duy Hoan