នាពេលថ្មីៗនេះ នៅទីក្រុងហាណូយ ក្នុងឱកាសទទួលជួបលោក Tanimoto Masayuki នាយកប្រតិបត្តិជាតិនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ វៀតណាម និងជប៉ុនមានកិច្ចព្រមព្រៀងជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ទាក់ទងនឹងការធ្វើបិវត្តកម្មដោយសមធម៌។

ជាពិសេស គំនិតផ្តួចផ្តើមសហគមន៍បំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៃទ្វីបអាស៊ី” (AZEC) បានធ្វើបរិវត្តកម្មឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន ជាមួយនឹងទិសដៅ និងខ្លឹមសារកិច្ចសហប្រតិបត្តិការជាច្រើន ដែលភាគីទាំងពីរបានកំណត់ ហើយនិងដាក់ពង្រាយយ៉ាងសកម្ម សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រីTran Hong Ha ទទួលជួបលោក Tanimoto Masayuki នាយកប្រតិបត្តិជាតិនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) (រូបថត៖ VGP)

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យន្តការ AZEC និង JETP (គឺកិច្ចព្រមព្រៀងបរិវត្តកម្មថាមពលដោយសមធម៌) គឺជាគំនិតផ្តួចផ្តើមដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងនៅក្នុងសន្និសីទលើកទី ២៦ នៃបណ្ដាភាគីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26, 2021) នៅទីក្រុង Glasgow ប្រទេសស្កុតឡេន ចក្រភពអង់គ្លេស) ដោយសង្កត់ធ្ងន់លើគោលដៅរួមមួយចំនួនរវាង AZEC និង JETP លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភាពជាក់ស្តែងនៃយន្តការ AZEC ចំពោះដំណាក់កាលធ្វើបរិវត្តកម្មទៅជាការប្រើប្រាស់ថាមពលស្អាត ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងការសន្សំសំចៃឧស្ម័ន និងថាមពលជីវម៉ាស... ជាមួយនឹងដំណោះស្រាយជាក់លាក់ជាច្រើន។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងយន្តការ AZEC ជប៉ុន និងធុរកិច្ចជប៉ុនដើរតួនាទីកាន់តែច្បាស់។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប​

ចំណែគលោក Tanimoto Masayuki បាននិយាយថា JBIC កំពុងប្រមូលផ្តុំធនធានជាច្រើនសម្រាប់កម្មវិធី AZEC ដោយគាំទ្រដល់យន្តការ JETP ។ ដោយសង្កត់ធ្ងន់លើការផ្តល់អាទិភាពចំពោះការតភ្ជាប់ប្រភពថាមពលបៃតងរបស់សហគ្រាសជប៉ុននៅពេលជ្រើសរើសវិនិយោគ លោក Tanimoto Masayuki បាននិយាយថា JBIC នឹងគាំទ្រវៀតណាមក្នុងវិស័យនេះ ដូចជាការនាំយកបច្ចេកវិទ្យារបស់ជប៉ុន និងអឺរ៉ុបមកវៀតណាម ដើម្បីគាំទ្រដល់អង្គភាពអាជីវកម្មវៀតណាមក្នុងការកាត់បន្ថយការបំភាយកាបូន និងការសន្សំថាមពល ជួយវៀតណាមអនុវត្តយុទ្ធសាស្ត្រអព្យាក្រឹតកាបូន ខណៈដែលធានាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសន្តិសុខថាមពល៕

បកប្រែដោយ Thanh Cong