ថ្លែងមតិក្នុងពិធីបើកវេទិកានេះ លោក Nguyen Manh Dong អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាម នៅឯបរទេសបានឲ្យដឹងថា ទោះបីជាសមាគមធុរជនវៀតណាម-កាណាដា ត្រូវបានបង្កើតឡើងនាពេលថ្មីក៏ដោយក៏សមាគមបានរៀបចំសកម្មភាពជម្រុញពាណិច្ចកម្ម វិនិយោគ និងតភ្ជាប់ជាច្រើនរវាងកាណាដានិងវៀតណាម។ សហគមន៍ជនជាតិវៀតណាម ក៏ដូចជាធុរកិច្ច និងធុរជនវៀតណាមនៅកាណាដាបានរួមចំណែកដោយផ្ទាល់ក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-កាណាដា។

leftcenterrightdel
លោក Nguyen Manh Dong ថ្លែងក្នុងវេទិកា

លោក Nguyen Manh Dong សង្ឃឹមថា វេទិកានេះរួមជាមួយនឹងព្រឹត្តិការណ៍ជំរុញការវិនិយោគ ពាណិជ្ជកម្មរវាងសមាគមធុរកិច្ចវៀតណាម - កាណាដា និងគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh នាថ្ងៃទី ២៨ ខែមីនា នឹងបន្តបង្កើតឱកាសតភ្ជាប់កាន់តែទូលំទូលាយរវាងសហគមន៍ធុរកិច្ចវៀតណាមនៅកាណាដា ជាមួយមូលដ្ឋាននានា ធុរកិច្ចក្នុងប្រទេសនិយាយដោយ​ឡែក និងសហគមន៍ធុរកិច្ចនៅបរទេសនិយាយរួម។

នៅវេទិកានេះ ប្រតិភូទាំងឡាយបានលើកឡើងពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហគមន៍ធុរជន និងធុរកិច្ចនៃប្រទេសទាំងពីរ ព្រមទាំងចែករំលែកព័ត៌មានអំពីស្ថានភាពនៅវៀតណាម តាមរយៈនោះ បញ្ជាក់ពីកាលានុវត្តភាពក្នុងវិស័យនាំចេញផលិតផលវៀតណាមទៅកាន់ទីផ្សារកាណាដា និងទីផ្សារអាមេរិកខាងជើងតាមរយៈកាណាដា។

នៅក្នុងវេទិកានេះ សមាគមធុរកិច្ចវៀតណាម-កាណាដា ក៏បានពិភាក្សាជាមួយធុរកិច្ចក្នុងប្រទេសអំពីវិធីសាស្រ្តនាំចេញទំនិញ និងផលិតផលវៀតណាមទៅកាន់ទីផ្សារបរទេស និងដំណោះស្រាយសម្រាប់បញ្ហាបច្ចុប្បន្ន...៕

បកប្រែដោយ Thuy Anh