អង្គសិក្ខាសាលានេះគឺជាផ្នែកមួយដ៏សំខាន់នៃការស្រាវជ្រាវ ដើម្បីបំរើការងារបូកសរុបរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ថ្មីរបស់​វៀត​ណាមដែលជួយគាំទ្រដោយមជ្ឈមណ្ឌលវៀតណាម-អូស្ត្រាលី (VAC)។ សិក្ខាសាលានេះមានបំណងវិភាគ និងផ្តល់អនុសាសន៍គោលនយោបាយលើរាល់បញ្ហាអភិវឌ្ឍន៍សំខាន់ៗនៃប្រទេស រួមចំណែកអនុវត្ដចក្ខុវិស័យអភិវឌ្ឍន៍របស់វៀតណាមរហូតដល់ឆ្នាំ ២០៤៥។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា​

ថ្លែងមតិក្នុងអង្គសិក្ខាសាលា លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានវាយតម្លៃថា សិក្ខាសាលានេះគឺជាឱកាសសម្រាប់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ជាពិសេសអ្នកជំនាញអន្តរជាតិ បូកសរុបនិងវាយតម្លៃលទ្ធផលអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលវៀត​ណាម​សម្រេចបានក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ថ្មី ដកបទពិសោធន៍ និងតម្រង់ទិសគោលនយោបាយដើម្បីបន្តអភិវឌ្ឍប្រកបដោយជោគជ័យក្នុងដំណាក់កាលថ្មី។

អង្គសិក្ខាសាលា បានលើកឡើងប្រធានបទចំនួន ៦ ដែលត្រូវបានកំណត់ថាជាចំណុចសំខាន់ក្នុងដំណើរការអភិវឌ្ឍរបស់​វៀតណាមរួមមាន៖ និន្នាការធំជាសកល; កំណែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ; ជៀសផុតពីអន្ទាក់នៃប្រទេសមានចំណូលមធ្យម; កំណែទម្រង់វិស័យហិរញ្ញវត្ថុនៅវៀតណាម; នគរូបនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Pham Diep