នាពេលថ្មីៗនេះ ការិយាល័យនយោបាយទើបចេញសេចក្តីសម្រេចស្តីពីទិសដៅអភិវឌ្ឍន៍របស់ខេត្ត Khanh Hoa ដើម្បីលើកកំពស់តួនាទី និងទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដែលជាមជ្ឈមណ្ឌលតភ្ជាប់តំបន់។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Khanh Hoa ចូលរួមជំនួប

ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានវាយតម្លៃថា ជំនួបនេះមានអត្ថន័យសំខាន់ ដោយបញ្ជាក់ថា ឥណ្ឌូនេស៊ីគឺជាវិនិយោគិន និងដៃគូជួរមុខក្នុងការអភិវឌ្ឍខេត្ត Khanh Hoa ។ ខេត្ត Khanh Hoa វាយតំលៃខ្ពស់ចំពោះសក្ដានុពលរបស់វិនិយោគិន ហើយមានបំណងថាសាជីវកម្មធំៗ ក៏ដូចជាសហគ្រាសធុនតូចនិងមធ្យមឥណ្ឌូណេស៊ី វិនិយោគកាន់តែច្រើននៅមូលដ្ឋាន។

លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ជឿជាក់ថា ប្រៀបខ្លាំង និងបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ ... របស់ធុរកិច្ចឥណ្ឌូណេស៊ី និងគុណសម្បត្តិរបស់ Khanh Hoa នឹងនាំមកនូវផលប្រយោជន៍យ៉ាងជាក់ស្តែងសម្រាប់ភាគីទាំងពីរ ចូលរួមចំណែកជម្រុញទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវៀតណាម និងឥណ្ឌូនេស៊ីនិយាយរួម ហើយ ខេត្ត Khanh Hoa និងឥណ្ឌូនេស៊ីនិយាយដោយឡែក។

leftcenterrightdel
ប្រតិភូឥណ្ឌូនេស៊ីចូលរួមជំនួប

នៅក្នុងជមនួបនេះ លោក Sakti Wahyu Tenggono រដ្ឋមន្ត្រីក្រសួងកិច្ចការនាវាចរណ៍ និងនេសាទឥណ្ឌូនេស៊ី បានប្រសាសន៍ថា ឥណ្ឌូណេស៊ី និង Khanh Hoa មានប្រៀបខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ ការចិញ្ចឹមវារីវប្បកម្ម ហើយបំណងថា ប្រទេសទាំងពីរបន្តបង្កើតឱកាសសម្រាប់សហគ្រាសពង្រីកកិច្ចសហប្រតិបត្តិការ ជំរុញពាណិជ្ជកម្ម និងនាំចេញជលផល និងផ្លែឈើ ពីនោះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន៕

បកប្រែដោយ Thanh Cong