សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) នាព្រឹកថ្ងៃទី១៨ ខែមីនា នៅទីក្រុងហាណូយ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖​ vovworld.vn)

លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម បានឲ្យដឹងថា ទន្ទឹមនឹងកម្មវិធី និងគម្រោងសហប្រតិបត្តិការប្រពៃណី “ចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការវៀតណាម - កូរ៉េខាងត្បូងក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទដំណាក់កាល ២០២៤-២០៣០” គប្បីផ្តោតលើការពង្រីកថែមទៀតនូវសក្តានុពល និងឧត្តមភាពរបស់ភាគីទាំងពីរ។ ព្រមទាំងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ការផ្ទេរបច្ចេកវិទ្យាដល់ទម្រង់នៃការវិនិយោគថ្មី ដូចជាភាពជាដៃគូរវាង​វិស័យសាធារណៈ និងឯកជន ការបណ្តាក់ទុនរួមគ្នា ការផ្សារភ្ជាប់ខ្សែសង្វាក់តម្លៃ ការលើកទឹកចិត្តនិងទាក់ទាញការវិនិយោគក្នុងវិស័យកសិកម្ម លើកកម្ពស់គុណភាពនិងតម្លៃនៃពាណិជ្ជកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរវាងប្រទេសទាំងពីរ។

មកទល់នឹងពេលនេះ កូរ៉េខាងត្បូងគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់វៀតណាម ជាដៃគូពាណិជ្ជកម្មនិងជាទីផ្សារនាំចេញធំទីបីរបស់វៀតណាម។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកូរ៉េខាងត្បូងបានកើនឡើងជាង ១៥០ ដង ពី ០.៥ ពាន់លានដុល្លារក្នុងឆ្នាំ១៩៩២ ឡើងដល់ ៧៦ ពាន់លានដុល្លារកាលពីឆ្នាំមុន៕

បកប្រែដោយ Thuy Anh