នៅក្នុងជំនួបនេះ លោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាលើពិភពលោក។ លោកស្រីអនុប្រធានរដ្ឋវៀតណាម បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ដើម្បីពង្រឹងការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកស្រីបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសន្ទនា និងផ្លាស់ប្តូរជាមួយសហរដ្ឋអាមេរិកលើបញ្ហាខ្វែងគំនិតគ្នា។

leftcenterrightdel
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានជួបជាមួយ លោកស្រី Patty Murray ប្រធានប្រចាំការនៃព្រឹទ្ធសភាអាមេរិក

លោកស្រីស្នើឲ្យរដ្ឋាភិបាល និងរដ្ឋសភាអាមេរិក បន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ជួយសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម ហើយឆាប់ទទួលស្គាល់វៀតណាមជាប្រទេសមានសេដ្ឋកិច្ចទីផ្សារ។ លោកស្រីក៏ស្នើឲ្យ រដ្ឋាភិបាល និងរដ្ឋសភាសហរដ្ឋអាមេរិក បន្តគាំទ្រយ៉ាងខ្លាំងក្លាចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាន ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក និងទំនាក់ទំនងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកផងដែរ។

លោកស្រី Patty Murray បានបញ្ជាក់ថា លោកស្រី​នឹងបន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភាអាមេរិក ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងការធ្វើឲ្យជាក់ស្តែងក្របខណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកស្រី Murray ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់អំពីស្ថានភាព និងទស្សនៈគោលនយោបាយរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់ដីសណ្ដទន្លេមេគង្គ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកំពស់តួនាទីរបស់ស្ត្រី និងការឆ្លើយតបទៅនឹងការនឹងបញ្ហាប្រឈមចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ នៅអាស៊ីអាគ្នេយ៍។

បកប្រែដោយ Thanh Cong