leftcenterrightdel
ក្រុមហ៊ុន Vietravel Airlines បើកជើងហោះហើរដំបូងទៅកាន់ទីក្រុង Takamatsu (ប្រទេសជប៉ុន) នៅព្រឹកថ្ងៃទី ១៧ ខែមីនា (រូបថត៖ hanoimoi.vn)

នេះគឺជាជើងហោះហើរលើកដំបូងក្នុងចំណោមជើងហោះហើរ charter របស់ក្រុមហ៊ុន Vietravel Airlines ក្នុងបំណងជម្រុញសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាស និងទេសចរណ៍ក្នុងឆ្នាំនេះ។ នៅខែមីនា និងខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន Vietravel Airlines នឹងមានជើងហោះហើរ charter ចំនួន ១០ ជើងពីទីក្រុងហូជីមិញ ទីក្រុង Da Nang ទៅកាន់ទីក្រុង Takamatsu និងខេត្ត Fukushima របស់ប្រទេសជប៉ុន រួមទាំងជើងហោះហើរចំនួន ៦ ជើងទៅទីក្រុង Takamatsu និង ៤ ជើងទៅកាន់ខេត្ត Fukushima។ ជើងហោះហើរទាំងនេះបង្កើតមូលដ្ឋានដ៏សំខាន់សម្រាប់ក្រុមហ៊ុនឆ្ពោះទៅការបើកជើងហោះហើរទៀងទាត់តភ្ជាប់ប្រទេសវៀតណាម និងជប៉ុន៕

បកប្រែដោយ Thuy Anh