គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េខាងត្បូង-វៀតណាម ត្រូវបានបង្កើតឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េខាងត្បូង និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (បច្ចុប្បន្នជាសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម) ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រទេសទាំងពីរ និងបើកឱកាសវិនិយោគ ពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៩២។

leftcenterrightdel
លោក Cho Hyun-sang ប្រធានថ្មីនៃគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េខាងត្បូង-វៀតណាម (រូបថត៖ Hyosung)

លោក Cho Hyun-sang ប្រធានថ្មី បានឲ្យដឹងថា វៀតណាមជាប្រទេសដែលកំពុងលេចធ្លោក្នុងតួនាទីជាខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយមានទំនាក់ទំនងជួយគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង។ គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េខាងត្បូង-វៀតណាម នឹងជំរុញការផ្លាស់ប្តូរយ៉ាងទូលំទូលាយនិងស៊ីជម្រៅជាមួយបណ្ដាក្រុមហ៊ុនក្នុងស្រុក និងស្ថាប័នកសាងគោលនយោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូអាជីវកម្មរវាងប្រទេសទាំងពីរ និងបង្កើនប្រសិទ្ធភាពនៃទិសដៅសហប្រតិបត្តិការនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh