សន្និសីទបានវាយតម្លៃអំពីលទ្ធផលនៃការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៃប្រទេសនីមួយៗ និងមូលដ្ឋាននៅខេត្តនានាក្នុងតំបន់ CLV; ដោយហេតុនោះ វាយតម្លៃអំពីការលំបាក ឱកាស និងលើកឡើងដំណោះស្រាយជាក់ស្តែង និងស្អិតរមួតក្នុងវិស័យនីមួយៗនៃការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការទាក់ទាញធនធាន ទាញយកសក្តានុពល និងប្រៀបខ្លាំងនៃមូលដ្ឋាននីមួយៗ និងប្រទេសនីមួយៗ ក្នុងតំបន់ CLV រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។

leftcenterrightdel
តំណាងប្រទេសទាំងបី ធ្វើជាសហអធិបតីនៃសន្និសីទ (រូបថត៖ vnanet.vn)

យោងតាមក្រសួងផែនការ និងវិនិយោគវៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍នៅឡាវ និងកម្ពុជា វៀតណាមមានគម្រោងចំនួន ១១០ ដែលមានទុនវិនិយោគចុះបញ្ជីជាង ៣.៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹងជាង ២៤% នៃចំនួនគម្រោងសរុប) និងជាង ៤៤% នៃដើមទុនចុះបញ្ជីដែលបានវិនិយោគនៅឡាវ និងកម្ពុជាជាទូទៅ)។ ក្នុងនោះ ការវិនិយោគនៅប្រទេសឡាវមាន ៦៥ គម្រោងដែលមានទុនវិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក ហើយនៅកម្ពុជាមាន ៤៥ គម្រោងដែលមានទុនវិនិយោគជិត ១.៧ ពាន់លានដុល្លារអាមេរិក។ គម្រោងវិនិយោគរបស់វៀតណាមនៅក្នុងតំបន់នេះផ្តោតសំខាន់លើដំណាំឧស្សាហកម្ម សំណង់ ការជីកយករ៉ែ និងវារីអគ្គិសនី។ គម្រោងជាច្រើនបាន និងកំពុងដំណើរការប្រកបដោយស្ថិរភាព រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន៕

បកប្រែដោយ Huyen Trang