លោកឯកអគ្គរដ្ឋទូត Tan Yang Thai  បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូយុទ្ធសាស្ត្រសំខាន់មួយរបស់ម៉ាឡេស៊ី ហើយប្រទេសទាំងពីរគប្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

leftcenterrightdel
លោក Tan Yang Thai ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថត៖ vovworld.vn)

លោកឯកអគ្គរដ្ឋទូត Tan Yang Thai  បានសង្កត់ធ្ងន់ថា “វៀតណាមជាគោលដៅទាក់ទាញបំផុតសម្រាប់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនម៉ាឡេស៊ី។ ដោយមានសេដ្ឋកិច្ចរីកចម្រើន ការវិនិយោគដោយផ្ទាល់ពីបរទេសចូលក្នុងទីផ្សារវៀតណាមបានកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។  ម៉ាឡេស៊ីយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលមានប្រៀបខ្លាំងដូចជា ផលិតផលកសិកម្ម ជលផល ផលិតផលសម្រាប់សាសនាឥស្លាម (halal) អាហារកែច្នៃ និងគ្រឿងអេឡិចត្រូនិក។ ទំហំពាណិជ្ជកម្មម៉ាឡេស៊ី-វៀតណាមក្នុងឆ្នាំ២០២២ សម្រេចបានជិត ១៩.៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦% បើធៀបនឹងឆ្នាំ ២០២១។ នេះគឺជាជោគជ័យធំនៅក្នុងបរិបទដែលគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីគឺសម្រេចឲ្យបាន ១៨ ពាន់លានដុល្លារអាមេរិក៕

បកប្រែដោយ Thuy Anh